ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកសួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ បានដាក់ពាក្យប្តឹងលោក សួន សេរីរដ្ឋា ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ ទាក់ទងនឹងករណីដែលលោក សួន សេរីរដ្ឋា ចោទប្រកាន់ថា លោក សួង សុភ័ណ្ឌ បានក្លែងឯកសារហត្ថលេខា ។
លោក សួង សុភ័ណ្ឌ បានអះអាងថា ការប្តឹងលោក សួន សេរីរដ្ឋា ពេលនេះ គឺដើម្បីស្វែងរកការពិត ជូនគណបក្សអំណាចខ្មែរ។ លោកប្តឹងពីបទបរិហារកេរ្តិ៍សាធារណៈតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣០៥។
លោកបញ្ជាក់ថា មូលហេតុដែលលោកប្តឹងនេះ ដោយសារលោក សួន សេរីរដ្ឋា បានចោទប្រកាន់លោកថា បានក្លែងឯកសារលិខិតលាលែង ហើយចំណុចនេះ ជាកម្មវត្ថុសំខាន់ដែលលោក សួន សេរីរដ្ឋា បានស្នើទៅក្រសួងមហាផ្ទៃ។ លោកបញ្ជាក់ថា "ខ្ញុំ និងគណបក្សមានឯកសារគ្រប់គ្រាន់ជាឯកសារ ជាសំឡេង ដែលបញ្ជាក់ថា លោក សួន សេរីរដ្ឋា ពិតជាបានលាលែងពីប្រធានគណបក្សពិតប្រាកដមែន៕
Source: Kampuchea Thmey Daily
0 Comments