Ad Code

ឡៅ ចិ​ត្រា ជួប​ថៃ នុត ក​.​កេសា​នុ​ន​, ឯ រិ​ទ្ធ ភូ​លូ ជួប​ឡាវ ណាំ​ផេ​ត ឆ​.​ឆេ​ម​ពា​ន្ត​នៅ​សង្វៀន​ស្ទឹងមានជ័យ



អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១ នឹង​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​នុត ក​.​កេសា​នុ​ន (Nuth Kor.Kesanon) នា​យប់​ថ្ងៃអាទិត្យ​ទី​៣០ ខែ​​កញ្ញា​ ឆ្នាំ​២០១៨​នេះ នៅ​លើ​សង្វៀន​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹងមានជ័យ។

ពួកគេ​ទាំងពីរ​នេះ ជួបគ្នា​សម្រាប់​ការប្រកួត​ជុំ​ទី​២ នៃ​ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៥ ទម្ងន់​៦០​គីឡូក្រាម។​

ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​វ័យក្មេង ដែល​ខ្លាំងជាងគេ​ក្នុងចំណោម​អ្នក​ប្រដាល់​កម្ពុជា​ដែលមាន​វ័យក្មេង​និង​ទម្ងន់​ដូចគ្នា​នោះ ហើយ​ចិ​ត្រា​គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ សម្រាប់​ពេល​បច្ចុប្បន្ននេះ ។ ចិ​ត្រា ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ​នាពេល​កន្លងមក ដែល​ភាគច្រើន​ឈ្នះ​សឹងតែ​ទាំងអស់​រាល់ពេល​ជួប​ជាមួយ​ថៃ​នោះ​។​

និយាយ​ជារួម ចិ​ត្រា​ទាំង​បទពិសោធន៍ ទាំង​ស្នៀត​ប្រដាល់ ល្បិចកល​និង​កាយសម្បទា សុទ្ធតែ​ល្អ​និង​ខ្លាំង ដែល​អាច​ទុកចិត្តបាន​ថា អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​នុត ក​.​កេសា​នុ​ន បាន​មិន​ខាន ។

នុត ក​.​កេសា​នុ​ន អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប្រមាណ​២-៣ ដង​ហើយ ដោយ​វាយ​ចាញ់​ពីរ​ប្រកួត​និង​ឈ្នះ​១​ប្រកួត ហើយ​ដែល​មក​ប្រកួត​ចុងក្រោយ​នេះ គេ​ប៉ះ​ជាមួយ​រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា ហើយ​បាន​វាយ​ឈ្នះ​ភូ​លូ ដោយ​ពិន្ទុ​(០៩​កញ្ញា​២០១៨)​ក្នុង​ជម្រុះ​ជុំ​ទី​១​នោះ ។

ដូច្នេះ ក្នុងការ​ប្រកួត​លើក​នេះ ជា​លើក​ទី​៤​សម្រាប់​អ្នក​ប្រដាល់​ថៃ​នេះហើយ ដែល​ការជួប​លើក​នេះ នុត ក​.​កេសា​នុ​ន មិន​រំពឹង​បានឈ្នះ​ឡៅ ចិ​ត្រា​នោះឡើយ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​៧៨​លើក ឈ្នះ​៥៤​លើក ចាញ់​២៣​លើក​និង​ស្មើ​០១​លើក ។​បើ​ធៀប​ជាមួយ​ឡៅ ចិ​ត្រា គឺ​ប្រហាក់ប្រហែលគ្នា ដោយ​ចិ​ត្រា​គេ​មានកំនត់​ត្រា​ប្រកួត​ចំនួន​៧៥​លើក ក្នុងនោះ​ឈ្នះ​៧០​លើក ចាញ់​០៥​លើក មិនដែល​ស្មើ ។

បើតាម​ពិនិត្យ​កម្រិត​សមត្ថភាព​បច្ចេកទេស​និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ គេ​មិន​រំពឹងថា ឡៅ ចិ​ត្រា ចាញ់ នុត ក​.​កេសា​នុ​ន នោះទេ ដោយសារ​ចិ​ត្រា គេ​មាន​ផ្លែ​ល្អ​ជាង ។ យ៉ាងណា ឡៅ ចិ​ត្រា មិនអាច​មើលស្រាល​នុត ក​.​កេសា​នុ​ន នោះឡើយ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ អាច​យកឈ្នះ​រិ​ទ្ធ ភូ​លូ​បាន​នោះ គឺ​មិនធម្មតា​ឡើយ ។​ឡៅ ចិ​ត្រា កាលពី​ជុំ​ទី​១ គេ​វាយ​ឈ្នះ​ឃុ​ម​ភី​ជិត ប៉ា​យ៉ាក់​ណុង​ហ៊ិ​ន​(Khumpichit Payaknoronghin) ដោយ​ពិន្ទុ​។​

ចំណែក អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​កម្ពុជា​រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡាវ ណាំ​ផេ​ត ឆ​.​ឆេ​ម​ពា​ន្ត (Nampetch Chhor Champaion) សម្រាប់​ការប្រកួត​ជុំ​ទី​២ ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់ ៦០​គីឡូក្រាម​ដែរ ។ ពួកគេ​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ​មុន​ចូលរួម​ដណ្តើម​ខ្សែក្រវាត់​នេះ ដោយ​ភូ​លូ វាយ​ចាញ់​អ្នក​ប្រដាល់​ឡាវ​នេះ​ដោយ​ពិន្ទុ ។

ណាំ​ផេ​ត ឆ​.​ឆេ​ម​ពា​ន្ត អ្នក​ប្រដាល់​ឡាវ​រូបនេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​៨០​លើក ឈ្នះ​៥៨​លើក ចាញ់ ២១​លើក និង​ស្មើ​០១​លើក ។ បើ​ធៀប​ជាមួយ​រិ​ទ្ធ ភូ​លូ គឺ​ច្រើនជាង​ភូ​លូ ដោយ​ភូ​លូ គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៥៥​លើក ក្នុងនោះ​ឈ្នះ​៦៩​លើក ចាញ់​០៦​លើក មិនដែល​ស្មើ ។ ចាំមើល រវាង​រិ​ទ្ធ ភូ​លូ និង ណាំ​ផេ​ត ឆ​.​ឆេ​ម​ពា​ន្ត តើន​រណា​នឹង​យកបាន​៣​ពិន្ទុ​នោះ​? ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ចាន់ វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្តល់​ឪ​កាស​អោយ​ជួប​សងសឹក​ជាមួយ ថន វាសនា​អ្នក​ប្រដាល់​ជើងចាស់​ក្លិប​នាគរាជ​មានជ័យ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កាលពី​ថ្ងៃទី​១៦​កញ្ញា​២០១៨ ដោយ​ចាន់ វ៉ា​រិ​ទ្ធ វាយ​ចាញ់​ថន វាសនា ក្នុង​ទឹក​ទី​២។ សម្រាប់​ការជួប​សងសឹក​នេះ ពុំ​ដឹងថា​ចាន់ វ៉ា​រិ​ទ្ធ គេ​សងសឹក​ថន វាសនា បានសម្រេច​ឬ​អត់​នោះទេ​?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu