Ad Code

ជនជាតិ​ស្បែក​ខ្មៅ​មួយ​ក្រុម​ ទាស់​ពាក្យសំដី ក្លាយជា​អំពើ​ហិង្សា​ ទាញ​កាំបិត​បុ័ងតោ​ដេញ​កាប់​ផ្អើល​ហាង អូ​ប៊ី​អេ​ហ្សេ



ភ្នំពេញ ​៖​ ជនជាតិ​ស្បែក​ខ្មៅ មួយ​ក្រុម បាន​ឈ្លោះ​ប្រកែក​គ្នា ផ្ដើម​ឡើង​រឿង និយាយដើម​គ្នា រហូត ឈាន​ដល់​ប្រើ​អំពើ​ហិង្សា ទាញ​កាំបិត​បុ័ងតោ កាប់​ប្រហារ​បណ្ដាល ឲ្យ​ម្នាក់​របួស​រយះ​បាត ដៃ​ខាងឆ្វេង​​ បង្ក​ការ​ភ្ញាក់ផ្អើល​សមត្ថកិច្ច ចុះ​អន្តរាគមន៍ នាំ​យក​ទៅ​សាកសួរ។

អំពើ​ហិង្សា​នេះ​បាន កើតឡើង កាលពី​ល្ងាច ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភោជនីយដ្ឋាន អូ​ប៊ី​អេ​ហ្សេ ស្ថិតនៅ​ផ្ទះ​លេខ T.៣៤ ផ្លូវ​តូ​ប៉ាស់ ក្បែរ​ផ្សារ​សុ​វណ្ណា សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។​ភាគី​ទាំងពីរ ​មិនត្រូវ​បាន ស្គាល់ឈ្មោះ និង​មុខរប នោះទេ​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនជាតិ​ស្បែក​ខ្មៅ មួយក្រុម បាន​ចូលទៅក្នុង ភោជនីយដ្ឋាន អូ​ប៊ី​អេ​ហ្សេ ស្ថិតនៅ​ផ្ទះ​លេខ T.៣៤ ផ្លូវ​តូ​ប៉ាស់ ក្បែរ​ផ្សារ​សុ​វណ្ណា សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ក្រោយមក ក៏​កើតជា​ជម្លោះ​ពាក្យសម្តី គ្នា​យ៉ាងខ្លាំង​រហូតដល់ បុរស​ជនជាតិ​ស្បែក​ខ្មៅ កាន់​កាំបិត​បុ័ងតោ ដេញ​កាប់ បុរស​ជា​ជនជាតិ​ស្បែក​ខ្មៅ​ដូចគ្នា​បណ្តាល​ឲ្យ មាន ស្នាម​រយះ​បាតដៃ ខាងឆ្វេង​និង​ហូរឈាម​រហាម បង្ក​ការភ្ញាក់ផ្អើល​សមត្ថកិច្ច ចុះ​អន្តរាគមន៍ នៅ​កន្លែងកើតហេតុ​នាំ បុរស​ដែលជា​អ្នក​កាន់ កាំបិត និង​អ្នក មាន​ស្នាម​រយះ​បាតដៃ ខាងឆ្វេង​និង​ហូរឈាម​រហាម មកកាន់​ប៉ុស្តិ៍​ដើម្បី​សាកសួរ​នាំ​បន្ត។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​តាមរយៈ​ការ​សាក​សួរ​ភាគី​ទាំង២​ ថា រឿងនេះ ទំនាស់​គ្នា​ដោយសារ​ម្ខាង ចោទ​ទៅលើ​ម្ខាង​និយាយ ដើម​កើតចេញ​ជា​ជម្លោះ ហើយ​ស្ថានភាព​ហូរឈាម​ខ្លាំង ពេក​ក៏​ប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​រុស្ស៊ី​ដើម្បី លាង​និង​ដេរ​របួស សិន​តែ​ភាគី​ទាំងសងខាង មិន​ទាមទារ​អ្វី​សុំ​ស្មើគ្នា​តែ សមត្ថកិច្ច​អោយ​ភាគី​ទាំងសងខាង​៥​នាក់ អោយ​យក​លិខិតឆ្លងដែន និង​សៀវភៅ​ការងារ ភ្ជាប់​ជាមួយ​បើសិន​មិន​ដូច្នេះ​នឹង​ប្រគល់ អោយ​នាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់​ការបន្ត​ជាមិនខាន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu