ភ្នំពេញ ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)បានរកឃើញជើងខ្លាំងចំនួនបួនក្រុមនៃពានរង្វាន់បាល់ទាត់អាឃ្វ័ររៀសប្រចាំឆ្នាំ (Aquarius Cup) ២០១៨ដែលជាពានរង្វាន់បាល់ទាត់អាឃ្វ័ររៀសលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កីឡាករចំនួន 56 ក្រុមបានចូលរួមការប្រកួតដណ្តើមពាននេះ តាំងពីថ្ងៃទី ១៦ ខែសីហាហើយជាលទ្ធផលបានរកឃើញជើងខ្លាំង ៤ក្រុមបន្ទាប់ពីប្រកួតផ្តាច់ព្រ័ត្រនៅទីលានកីឡាបាល់ទាត់ V-Soccer ស្ថិតនៅខណ្ឌជ្រោយចង្វារ រួចមកហើយតាមរយៈការវាយតំលៃដ៏សុក្រឹតពីសំណាក់អាជ្ញាកណ្តាលដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដោយចំណាច់ថ្នាក់លេខ១បានទៅលើក្រុមឱម៉ាល់ទទួលបានទឹកប្រាក់សុទ្ធ USD 4.500 (បួនពាន់ដុល្លារអាមេរិក)។លេខ២ក្រុមអាណាចក្របៃតងទទួលបានទឹកប្រាក់សុទ្ធចំនួន USD 2.200 (ពីរពាន់ពីររយដុល្លារអាមេរិក) ។លេខ៣ក្រុម Down Town Sportទទួលបានទឹកប្រាក់សុទ្ធចំនួន USD 1.500 (មួយពាន់ ប្រាំរយដុល្លារអាមេរិក) និងលេខ៤ក្រុមពាក់មី ទទួលបានទឹកប្រាក់សុទ្ធចំនួន USD 750 (ប្រាំពីររយហាសិបដុល្លារអាមេរិក)។
លោក មាសវុត្ថា នាយកផ្នែកលក់ប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)បានមានប្រសាសន៍ៈ«យើងមានសេចក្តីសោមន្សរីករាយណាស់ ក្នុងការរកឃើញជើងឯកការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀស (Aquarius Cup)នេះ។ ការប្រកួតពាននេះ មិនត្រឹមតែជាការប្រកួតកីឡាតែប៉ុណ្ណោះទេ តែក៏ជាឱកាសមួយសម្រាប់កីឡាករដើម្បីបញ្ចេញសកម្មភាព និងបង្ហាញពីការឲ្យតម្លៃរបស់ពួកគេចំពោះមិត្តភាព ការងារជាក្រុម សាមគ្គីភាពនិងការគោរពគ្នា តាមរយៈចំណង់ចំណូលចិត្តរបស់ពួកគេចំពោះកីឡាបាល់ទាត់នេះ។អាឃ្វ័ររៀសយល់ថាមនុស្សគ្រប់រូបបំពេញការងារបានល្អបំផុតនៅពេលដែលពួកគេមានជាតិទឹកគ្រប់គ្រាន់ក្នុងសារពាង្គកាយ» ។
ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស (Aquarius Cup) គឺជាគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាដើម្បីចែករំលែកជាមួយប្រជាជនកម្ពុជានូវភេសជ្ជៈជាតិរ៉ែ បង្កើនភាពស្វាហាប់។ អាឃ្វ័ររៀស បំបាត់ភាពស្រែកទឹក និងបំពេញជាតិទឹកបានឆាប់រហ័សដល់រាងកាយ។ ផលិតផលអាឃ្វ័ររៀសត្រូវបានណែនាំមកទីផ្សារកម្ពុជាលើកដំបូងនៅក្នុងឆ្នាំ2014ដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ហើយផលិតផលនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជននិយមលេងកីឡា ដែលពួកគាត់កំពុងស្វែងរកប្រភេទភេសជ្ជៈដែលបំពេញជាតិទឹត្រឡប់មករាងកាយវិញសំរាប់ប្រទេសក្នុងតំបន់អាកាសធាតុត្រូពិកដូចកម្ពុជាយើងនេះ។
គួរបញ្ជាក់ថាអាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាល្បី ៗ ចំនួន 20 របស់ក្រុមហ៊ុនកូកា-កូឡា ហើយបានក្លាយជាពាណិជ្ជសញ្ញាដែលឈានមុខគេ ចំណាត់ថ្នាក់លេខ 1 ផ្នែកបំពេញជាតិទឹកនៅក្នុងប្រទេសជប៉ុន។ នៅប្រទេសកម្ពុជា អាឃ្វ័ររៀស គឺជាពាណិជ្ជសញ្ញាដ៏មានប្រជាប្រិយភាព និងលេចធ្លោក្នុងចំណោមប្រភេទផលិតផល ដែលមានការប្រកួតប្រជែងខ្ពស់។
អាឃ្វ័ររៀសផ្សំឡើងពីគ្រឿងផ្សំជាច្រើនរួមមាន៖ អំបិល សូដ្យូម វីតាមីន B (B3, B5, B6, B12) ជាតិស្ករហ្វ្រូចតូសប៉ូតាស្យូមផូស្វាត និងហ្គារ៉ាណាដែលជួយកាត់បន្ថយអារម្មណ៍នឿយហត់អស់កម្លាំង។ អាឃ្វ័ររៀសអាចជួយដល់រាងកាយឲ្យងាយឆាប់ស្រូបយកសារធាតុចិញ្ចឹមពីប្រព័ន្ធរំលាយអាហារទៅកាន់សរសៃឈាម។ លើសពីនេះទៅទៀត សូដ្យូម គឺជាជាតិរ៉ែចម្បងមួយប្រភេទ ដែលងាយបាត់បង់តាមរយៈការបញ្ចេញញើស វាមានវត្តមាននៅក្នុងអាឃ្វ័ររៀស ដែលអាចជួយឱ្យរាងកាយរបស់យើងរក្សានូវជាតិទឹក និងបំពេញមកវិញនូវការបាត់បង់ជាតិទឹក។
បច្ចុប្បន្ន អាឃ្វ័ររៀសក្លាសិក និង អាឃ្វ័ររៀសវីជី (Aquarius Veggies)មានក្នុងចំណុះ 330ml ជាកំប៉ុងនិង ប្រភេទដបជ័រ 390ml ហើយប្រភេទវេចខ្ចប់នីមួយៗនៃអាឃ្វ័ររៀសមានបញ្ជាក់យ៉ាងទូលំទូលាយអំពីព័ត៌មានអំពីគ្រឿងផ្សំព្រមទាំងអាហារូបត្ថម្ភផងដែរ៕
Source: Kampuchea Thmey Daily
0 Comments