Ad Code

ចាប់​ជនសង្ស័យ​ស្រី​ប្រុស​២​នាក់ ដកហូត​ថ្នាំញៀន​១​កញ្ចប់​ធំ នៅ​ក្រុង​បាន​លុង



រតនគិរី​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់​ចំណុច​តារាង​បាល់ទាត់​ចាស់ ស្ថិតនៅ​ក្នុងភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​។​

​លោក លាង អ៊ីម នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ទី​១-​ឈ្មោះ ឡាំ តា​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បួន សង្កាត់​កាចា​ញ ក្រុង​បានលុង ខេត្តរតនគិរី មុខរបរ​មិន​ពិតប្រាកដ ឃាត់ខ្លួន​ពី​បទ​ជួញដូរ និង​ទី​២-​ឈ្មោះ ផែន ចាន់​រី ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​មិន​ពិតប្រាកដ ពីបទ​ប្រើប្រាស់​។​

ជាមួយគ្នា​នោះ​ដែរ សមត្ថកិច្ច​ក៏​ដកហូត​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ចំនួន​១​កញ្ចប់​ធំ ទម្ងន់​៨.៤៣​ក្រាម​ទាំង​សម្បក​ថង់។ សមត្ថកិច្ច​បាន​ធ្វើ​តេស្ត​ទឹកនោម​ជនសង្ស័យ ដោយ​រក​ឃើញ​លទ្ធផល​វិជ្ជមាន​(+)​ទាំង​២​នាក់ មានន័យថា ជនសង្ស័យ​បាន​ប្រើប្រាស់​ថ្នាំញៀន​។​

បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង បាន​ឃាត់ខ្លួន និង​រក្សាទុក​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ជំនាញ ដើម្បី​បន្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu