Ad Code

៤​គូប្រកួត​បើកឆាក​ពានរង្វាន់​ស្វាយរៀង​ខាប់ ឆ្នាំ​២០១៨ នៅ​ថ្ងៃអាទិត្យ​នេះ



យ៉ាងហោចណាស់​មាន​ក្រុម​ចំនួន​៤​គូ​នឹង​ប្រកួត​បើកឆាក​ប្រចាំ​ពានរង្វាន់​បាល់ទាត់​មហាជន​ធំ​ជាង​គេ​ប្រចាំ​ខេត្ត​ស្វាយរៀង ឈ្មោះថា​ «​ស្វាយរៀង ខាប់ (Svay Rieng Cup) លើក​ទី​៤ ឆ្នាំ​២០១៨ ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ខណៈ​ប្រកួត​នេះ​នឹង​បើកឆាក​ចាប់ពី​ថ្ងៃអាទិត្យ​ទី​១៦ ខែកញ្ញា​ឆ្នាំ​២០១៨ តទៅ​។

​គូប្រកួត​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃ​បើកឆាក​នេះ​មាន​ពូ​ល A ក្រុម​ឫស្សី​បៃតង ប៉ះ​ក្រុម​អធិរាជ​ឃួ​ច វេលា​ម៉ោង​៨​ព្រឹក​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ខណៈ​នៅវេលា​ម៉ោង​២​រសៀល​ក្រុម Panda FC ជួប​ក្រុម​ស​.​ស​.​យ​.​ក ស្រុក​ចន្ទ្រា ក្នុង​ពូ​ល A ដូចគ្នា​លើ​ទីលាន​ជាមួយគ្នា​។ នៅ​ម៉ោង​៤​ល្ងាច​ជាការ​ប្រកួត​ក្នុង​ពូ​ល B ដោយ​ក្រុម Chong Prek FT ប៉ះ​ក្រុមយុវជន​គោក​ព្រីង ហើយ​នៅ​ម៉ោង​៦​ល្ងាច​ក្រុម​រដ្ឋការ​ទឹក​ស្វាយរៀង ប៉ះ​ក្រុម​សុភ​ក្តិ​ម៉ូ​ទ័​រ FC ជី​ភូ​។



ពានរង្វាន់ Svay Rieng Cup ឆ្នាំមាន​ក្រុម​ចូលរួម​ចំនួន​៥២​ក្រុម​ចែកជា​១៣​ពូ​ល​ផ្សេងគ្នា​នៅ​កីឡដ្ឋាន​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម មួយ​នេះ​។ ក្រោយ​បែង​ចែកជា​ពូ​ល​ឃើញថា​ក្រុម​ពូ​ល A មាន​ក្រុម​ឬ​ស្សី​បៃតង​,​អធិរាជ​ទួល​យួ​ច​, Panda FC, ស​.​ស​.​យ​.​ក ស្រុក​ចន្ទ្រា ពូ​ល B​មាន Choncprek FT, យុវជន​គោក​ព្រីង​,​រដ្ឋ​ករ​ទឹក​ស្វាយរៀង​,​សុ​ភ័ក្តិ​ម៉ូ​ទ័​រ FC ជី​ភូ ពូ​ល C​មាន​វិទ្យាល័យ​ព្រះ​ពន្លា​,​ស​.​ស​.​យ​.​ក សង្កាត់​ចក​,​អគ្គីសនី​ស្វាយរៀង​,​យុវជន​ពោធិ៍​ថ្មី ពូ​ល D មាន Blue Dragon, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយរៀង​,​យុវជន​ស្រុក​ស្វាយជ្រុំ​,​ចំ​ពាន​យក្ស​អង្គរ​ស្វាយ ពូ​ល​E មាន​សង្កាត់​ស្វាយរៀង​តឿ​, United Zez, រាជសីហ៍​ស្វាយ​រំពេរ​,​សាកល United ពូ​ល F មា​នស​.​ស​.​យ​.​ក​ស្វាយរៀង​,​ស​.​ស​.​យ​.​ករមាំង​ថ្គាម​,​បក្សី​ដែក​អន្ទង់​ស្ពាន​,​កាំភ្លើង​ធំ​FC ពូ​ល​G មាន​បក្សី​ស្វាយរៀង​, Di​រ៉ូ​លីង​72, ស្រមោច​ក្រហម​,​យុវជន​សាមគ្គី ពូ​ល H មាន​នគរបាល​ក្រុម​បាវិត​, ស​.​ស​.​យ​.​ក ក្រុង​បាវិត​,​ចំការ​ស្វាយរៀង​, Black Engle ពូ​ល I មាន​លីង​គួ​យ​,​យុវជន​គគីរ​សោម​,​ធា​រី​បាវិត​,​យុវជន​បាក់​រនាស់ ពូ​ល J មាន​ពៅ​ហូ​ម​ស្ព​ត​, Phumi Hing, Klound FC, ស​.​ស​.​យ​.​ក ស្រុក​រមាសហែក ពូ​ល​K មា​នស​.​ស​.​យ​.​ក ស្រុក​កំពង់រោ​ធ៍​,​យុវជន​កណ្តៀង​រាយ​, CFED FC, គ្រូ​វិទ្យាល័យ ហ៊ុន សែន ប្រសូត ពូ​ល L មាន​ក្លិប​កីឡា​ពូ​ល​ប្រុស​ជី​ភូ​,​យុវជន​ពោធិ៍ធំ​,​យុវជន​សៀង​ហៃ​រី​សត​, Star Man FC ពូ​ល​M មាន​រាជសីហ៍​ផ្សា​ថូ​ម៉ាក់​,២៣​កីឡា​,​នគរបាល​រដ្ឋបាល​ឃុំ​តា​សួស​និង MSTFC​។



​ការប្រកួត​ធ្វើឡើង​នៅលើ​ទីលាន​ស្មៅ​ធម្មជាតិ នៃ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ជាប់ៗ​គ្នា ខណៈ​នេះ​ជា​លើក​ទី​៤​បន្ទាប់ពី​បង្កើត​ចាប់តាំងពី​ឆ្នាំ​២០១៥​ដោយ​ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ដែលមាន​ឯកឧត្តម ឌី វិជ្ជា ជា​ប្រធាន ស្របពេល​២​លើ​មុនដំបូង ក្រុមបាល់ទាត់ ស​.​ស​.​យ​.​ក ក្រុង​បាវិត ជា​ម្ចាស់​ជើងឯក​ទាំង​២​ឆ្នាំ​ជាប់ៗ​គ្នា​និង​ចុងក្រោយ​ក្រុម ធារី​លីញគួយ​ជា​ម្ចាស់​ជើង​ឯកម្តង៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu