ប៉ូលិសបាននិយាយកាលពីថ្ងៃសុក្រថា ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សចំនួន៣នាក់និងរងរបួសយ៉ាងតិច៧នាក់នៅទីតាំងទេសចរណ៍មួយក្នុងទីក្រុងម៉ិកស៊ិក។ ប៉ូលិសបានបន្ថែមថា ពួកគេបានដេញតាមបុរសបីនាក់ដែលស្លៀកពាក់ជាតន្ត្រីករ mariachi ដែលបានជិះម៉ូតូរត់គេចខ្លួន។
ប៉ូលិសទីក្រុងម៉ិកស៊ិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនរងគ្រោះត្រូវបានសម្លាប់នៅត្រង់ចំណុចប្រសព្វមួយនៃចំណុច Plaza Garibaldi ដែលជាទិសដៅទេសចរណ៍ដ៏សំខាន់មួយពោរពេញទៅដោយបារ mariachi ។
បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃបំផុតដែលបានញាំញីទីក្រុងម៉ិកស៊ិក, រដ្ឋធានីមួយនេះបានមើលឃើញពីការកើនឡើងនៃការសម្លាប់មនុស្សចាប់តាំងពីឆ្នាំ២០១៤ដល់កម្រិតខ្ពស់បំផុត។
ប៉ូលិសបាននិយាយថា ឧក្រិដ្ឋកម្មភាគច្រើនបានកើតឡើងពីការជួញដូរគ្រឿងញៀនដែលប្រព្រឹត្តឡើងដោយក្រុមអំពើហិង្សាបើទោះបីជារដ្ឋាភិបាលទទួលស្គាល់ថា ក្រុមយ៉ាងហោចណាស់មួយក្នុងចំណោមក្រុមទាំងនេះមានតំណភ្ជាប់ទៅនឹងក្រុមជួញដូរថ្នាក់ជាតិដ៏ធំគឺ Jalisco New Generation Cartel ក៏ដោយ។
Plaza Garibaldi មានព្រំប្រទល់ជាប់នឹងសង្កាត់ Tepito ដែលជាសង្កាត់មួយក្នុងចំណោមសង្កាត់ល្បីល្បាញបំផុតរបស់ទីក្រុងម៉ិកស៊ិកដែលជាកន្លែងរបស់ក្រុមជើងកាង La Union ដែលជាក្រុមមួយត្រូវបានប៉ូលិសបន្ទោសចំពោះការកើនឡើងនៃការជួញដូរគ្រឿងញៀនក្នុងរដ្ឋធានី។
កាលពីខែសីហា ប៉ូលិសបានចាប់ខ្លួនមេដឹកនាំក្រុមឧក្រិដ្ឋជនឈ្មោះ Roberto Moyado Esparza “El Betito”។ ចាប់តាំងពីពេលនោះមក សង្កាត់ Tepito បានទទួលរងនូវរលកនៃអំពើហិង្សារួមទាំងការសម្លាប់មនុស្សជាច្រើនផងដែរ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments