តាមការប្រកាសឲ្យដឹងពីសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជានោះថា សហព័ន្ធនឹងបញ្ជូនកីឡារបស់ខ្លួនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ ដែលព្រឹត្តិការណ៍នេះត្រូវបានគេប្រសិទ្ធិនាមថា Lao IPSC Handgun National Championship 2018លើកទី២។
តាមការឲ្យដឹងបន្ថែមនោះថា សហព័ន្ធនឹង បញ្ជូនគណៈប្រតិភូ៤នាក់ គ្រូបង្វឹក១នាក់ និងក្រុមកីឡាករ-កីឡាការិនីចំនួន៦នាក់ ដើម្បីទៅចូលរួមព្រឹត្តិការណ៍ខាងលើនេះ. ក្នុងចំណោមអត្តពលិកទាំង៦រូបនោះ មានកីឡាករ៤ រូប និងកីឡាការិនី២រូប។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៦ដល់២៨ខែតុលា។
ការចេញទៅប្រកួតនេះ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាវិញទទួលបន្ទុកលើសំបុត្រយន្តហោះ ហូបចុក និងការស្នាក់នៅ ហើយសហព័ន្ធបានស្នើសុំប្រាក់ហោប៉ៅពីក្រសួងអប់រំយុវជន និងកីឡា៕
Source: Kampuchea Thmey Daily
0 Comments