Ad Code

ស្ត្រី​ចែកចាយ​គ្រឿងញៀន រួម​នឹង​ថ្នាំញៀន​ជាង​១០​ក្រាម​ត្រូវ​ចាប់ខ្លួន



បាត់ដំបង ​៖​ ស្ត្រី​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​ឃាត់ខ្លួន​បាន​ក្នុងករណី​ជាក់ស្តែង រួម​ជាមួយនឹង​ថ្នាំញៀន​មួយចំនួន​ផងដែរ ខណៈដែល​ស្ត្រី​រូបនេះ​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​មូលដ្ឋាន។

លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន បាន​លើកឡើងថា​ កិច្ចប្រតិបត្តិការ​​នេះ ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​ វេលា​ម៉ោង ១១និង ២០ នាទី ព្រឹក ដោយ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង ការិយាល័យ​ប្រឆាំង​បទល្មើស និង​កម្លាំង​អធិការដ្ឋាន នគរបាល​ស្រុក​បាណន់ បាន​ចុះទៅ​កាន់​ចំណុច​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង។​

លោក​បាន​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់​ ដែល​កំពុង​ធ្វើ​សកម្មភាព ព្រមទាំង​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន​ដូចជា ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១ កញ្ចប់ មាន​ទម្ងន់ ១១,៩៤ ក្រាម និង​សម្ភារៈ​សម្រាប់​សេព​មួយចំនួន​ថែមទៀត រីឯ​ជនសង្ស័យ​មានឈ្មោះ ព្រំ ស៊ីឡែ​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណន់។

បច្ចុប្បន្ន​ក្រោយពី​ជនសង្ស័យ​បាន​សារភាព​រួចមក កម្លាំង​បាន និង កំពុង កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន ជាមួយ​នឹង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្ត ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu