ជនជាតិអាហ្វហ្គានីស្ថានម្នាក់ដែលបានបណ្តាលឲ្យមនុស្សចំនួន៧នាក់ដោយក្នុងនោះមានទាំងភ្ញៀវទេសចរជនជាតិអង់គ្លេសពីរនាក់រងរបួសធ្ងន់ផងដែរ បន្ទាប់ពីគាត់បានវាយប្រហារពួកគេដោយកាំបិតនិងដែកនៅក្នុងទីក្រុងប៉ារីសនោះ គឺត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតហើយកំពុងជាប់ឃុំខ្លួន។
ជនសង្ស័យដែលមានអាយុ៣០ឆ្នាំត្រូវបានឃុំខ្លួនចាប់តាំងពីការវាយប្រហារកាលពីថ្ងៃអាទិត្យបានបង្កឲ្យមានភាពភ័យស្លន់ស្លោរនៅភាគខាងជើងទីក្រុងប៉ារីស។ ប្រភពបាននិយាយថា គាត់បានបង្ហាញខ្លួនមុខចៅក្រមកាលពីថ្ងៃពុធនិងត្រូវបានចោទប្រកាន់ជាផ្លូវការ។
ប្រភពមួយទៀតដែលស្និទ្ធនឹងការស៊ើបអង្កេតបាននិយាយថា ការជំរុញសម្រាប់ការវាយប្រហារនេះនៅតែមិនទាន់ដឹងច្បាស់នៅឡើយហើយការស៊ើបអង្កេតមិនទាន់រកឃើញភស្តុតាងណាមួយដើម្បីចាត់ថ្នាក់វាជាអំពើភេរវកម្មនោះទេ។
ប្រភពបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតនៅតែកំពុងព្យាយាមកំណត់អត្តសញ្ញាណរបស់បុរសម្នាក់នេះប៉ុន្តែបានបញ្ជាក់ថា គាត់បានមកដល់ប្រទេសបារាំងកាលពីខែមិថុនា។
ជនល្មើសត្រូវបានរារាំងដោយអ្នកឈរមើលដែលព្យាយាមបញ្ឈប់គាត់ដោយការចោលដុំលោហៈធ្ងន់ៗទៅលើគាត់។ ដោយមិនដឹងខ្លួននៅពេលមន្ត្រីទៅដល់កន្លែងកើតហេតុ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប៉ូលិសបាននិយាយនៅពេលនោះថា គ្មានអ្វីដែលត្រូវបានគេអះអាងថាវាជាការវាយប្រហារភេរវកម្មនោះទេ។
ប្រទេសបារាំងបានស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមានការវាយប្រហារដោយពួកជីហាដជាច្រើនលើកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែលជាញឹកញាប់ជាទង្វើរបស់ជនរ៉ាឌីកាល់ឬជនដែលអះអាងថាបានធ្វើសកម្មភាពក្នុងនាមក្រុមរដ្ឋឥស្លាម។
មនុស្សជាង២៤០នាក់ត្រូវបានសម្លាប់ដោយពួកជ្រុលនិយមឥស្លាមចាប់តាំងពីការសម្លាប់រង្គាលនៅក្នុងការិយាល័យទស្សនាវដ្តី Charlie Hebdo នៅទីក្រុងប៉ារីសកាលពីខែមករាឆ្នាំ២០១៥៕ AFP
Source: Kampuchea Thmey Daily
0 Comments