កំពង់ចាម ៖ ប្រជាពលរដ្ឋ បាននាំគ្នាស្រង់ សពបុរសម្នាក់ចេញពីក្នុងទឹក បន្ទាប់ ត្រឡប់មកពីមើលមងវិញ ហើយចុះងូតទឹក ក្នុងសភាពស្រវឹងស្រា ចំអន្លង់ជ្រៅ បង្កអោយមានការភ្ញាក់ផ្អើលនៅថ្ងៃទី07ខែកញ្ញាឆ្នាំ 2018 វេលាម៉ោង17:30 នៅចំណុច បឹងកងចក្រ ស្ថិតនៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។
សព ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ សេងសាន ភេទប្រុសអាយុ43ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានពីសាច់ញាតិ របស់សពបានអោយដឹងថា មុនកើតហេតុ ជនរងគ្រោះបាន ផឹកស្រាស្រវឹង ហើយជិះទូកទៅមើលមងតែម្នាក់ឯង លុះពេលត្រឡប់មកផ្ទះវិញ ក៏ចុះពីលើទូកមុជទឹកចំអន្លង់ជ្រៅក៏លង់ទឹកស្លាប់។
ប៉ូលិសបានអោយដឹងថា ក្រោយកើតហេតុ បានបង្កើតគណៈកម្មការពិនិត្យសពផ្នែកក្បាល ដងខ្លួន និងអវយវៈពុំមានស្លាកស្នាមអ្វីឡើយ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដ មែនពុំមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។ ក្រោយពិនិត្យសពរួច សមត្ថកិច្ចបបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments