Ad Code

ក្រសួង​ព្រះបរមរាជវាំង​អបអរសាទរ​ចំពោះ​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ ដែល​ត្រូវបាន​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នីតិកាល​ទី​៦ បោះឆ្នោត​គាំទ្រ​ជ្រើសតាំង​ជា​ប្រធានរដ្ឋសភា​សម្រាប់​នីតិកាល​ទី​៦



ភ្នំពេញ ​៖ សម្តេចចៅហ្វា​វាំង វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះ​បរម​រាជវាំង និង​មន្ត្រីក្រោមឱវាទ​ចូលរួម​អបអរសាទរ​ចំពោះ​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ដែល​ត្រូវបាន សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា នីតិកាល​ទី​៦ បោះឆ្នោត​គាំទ្រ​ជ្រើស តាំង​ជា​ប្រធានរដ្ឋសភា​សម្រាប់​នីតិកាល​ទី​៦​នេះ។

យោង​តាម​លិខិត​ផ្ញើ​​ជូន​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន កាលពី​ថ្ងៃទី​៦ ខែសីហា​ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ខាងលើ​ជា​សក្ខីភាព​ថ្មី​មួយទៀត របស់​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ឆ្លុះបញ្ចាំង​ពី​ការដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត និង​សក្តានុពល​ដ៏​ខ្លាំងក្លា​បំផុត នាំមក​នូវ ជោគជ័យ​ដ៏​ត្រចះត្រចង់​ជូន​រដ្ឋសភា​ជាតិ និង​ការ​ជឿជាក់​ពី​មជ្ឈដ្ឋាន​នៅក្នុង​ប្រទេស ក្នុង​តំបន់ និង នៅ​លើ​ឆាក​អន្តរជាតិ។

សម្តេច​ចៅហ្វា​វាំង គង់​សំអុល​បាន បញ្ជាក់​ក្នុង​សា​លិខិត​ថា តាងនាម​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ នៃ​ក្រសួងព្រះបរមរាជវាំង សូម​គោរព​ជូនពរជ័យ​សិរី​សួស្តី វិបុល​សុខ​គ្រប់ប្រការ សូម​សម្តេច អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​បាន​ប្រកប​តែ​នឹង​ព្រះ​ពុទ្ធពរ​គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu