Ad Code

ឡុង សំណាង និង Pek Thieng នរណា​ជា​ម្ចាស់​ខ្សែក្រវាត់​Wurkz ?



ព្រឹត្តិការណ៍​ដណ្តើម​ខ្សែក្រវាត់​Wurkz​ទម្ងន់​៦៣,៥០០​គីឡូក្រាម នៅលើ​សង្វៀន​SEA –TV បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​០៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ រវាង​ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា និង Pek Thieng​អ្នក​ប្រដាល់​ថៃ។

ឡុង សំណាង និង Pek Thieng ពួកគេ​ពីរ​នាក់​នេះ ត្រូវបាន​ក្រុមអ្នកវិភាគ​កីឡាប្រដាល់​ក្នុងស្រុក​រំពឹងទុក​ថា ឡុង សំណាង​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ខ្សែ​Wurkz​ទម្ងន់​៦៣,៥០០​គ​.​ក្រ​នេះ ព្រោះថា​ឡុង សំណាង​ធ្លាប់បាន​យកឈ្នះ​Pek Thieng​នេះ​ក្នុង​ទឹក​ទី​៤ ម្តង​រួចទៅហើយ នៅក្នុង​ការជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​នោះ។

ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​កន្លងមក ឡុង សំណាង ដែលមាន​៤​ប្រកួត​នោះ គេ​វាយ​ឈ្នះ​ថៃ​ទាំង​៤​ប្រកួត គឺ​បាន​១២​ពិន្ទុ ។ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​រូបនេះ មានកំនត់​ត្រា​ប្រកួត​៧៩​លើក ឈ្នះ​៦៦​លើក ចាញ់​១០​លើក និង​ស្មើ​០៣​លើក។

ចំពោះ Pek Thieng​វិញ គេ​មាន​ស្នៀតគុន​ល្អ និង​វាយ​ខ្លាំង​ដែរ តែបើ​ប្រៀប​ជាមួយ​ឡុង សំណាង​នោះ មិនដឹងថា​យ៉ាងណា​នោះទេ ។​ក្នុងការ​ប្រកួត​ជម្រុះ​៤​លើក​នោះ Pek Thieng​វាយ​ឈ្នះ​៣ ចាញ់​១​លើក បាន​១០​ពិន្ទុ ។ Pek Thieng គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦១​លើក ឈ្នះ​៥២​លើក ចាញ់​០៩​លើក មិ​ដែល​ស្មើ។

ប៉ុន្តែ​យ៉ាងណា Pek Thieng មិន​ប្រាកដថា​ចាញ់​ឡុង សំណាង នោះទេ ព្រោះថា​ការដែល​បាន​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ ពួកគេ​ទាំងពីរ​គឺ​មិនធម្មតា​នោះឡើយ ។​ដូច្នេះ ចាំមើល​រវាង​ឡុង សំណាង និង Pek Thieng តើន​រណា​នឹង​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​Wurkz​ទម្ងន់​៦៣,៥០០​គីឡូក្រាម​នេះ ? ។

ចំពោះ​គូ​ដែល​ប្រកួត​អម​គូ​ខ្សែក្រវាត់​នេះ ជាការ​ប្រកួត​លក្ខ​ណះ​អន្តរជាតិ ដែល​ក្នុងនោះ​យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Kamlay Yuok ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គ​.​ក្រ។

អ្នក​ប្រដាល់​ថៃ ដែល​យុគ យក្ស​ផ្លែ ត្រូវ​តស៊ូ​ជាមួយ​នោះ ជា​ជើង​ខ្លាំង​មួយរូប​នៅ​ស្រុកថៃ ។ Kamlay Yuok គេ​មាន​ជំនាញ​ប៉ិនប្រសប់​ក្នុងការ​ប្រក​ណ្តា​ប់​ដៃ ដោយសារ​គេ​ធ្លាប់​វាយ​ប្រដាល់​សាកល ។ គេ​មាន​ប្រវត្តិ​ប្រកួត​៨៨​លើក ដោយ​វាយ​ឈ្នះ​៧០​លើក ចាញ់​១៧​លើក និង​ស្មើ​០១​លើក ខ​ណះ​ដែល​យុគ យក្ស​ផ្លែ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៥៩​លើក ឈ្នះ​១៣២​លើក ចាញ់​២៣​លើក និង​ស្មើ​០៤​លើក។​

Kamlay Yuok ធ្លាប់​វាយ​ឈ្នះ​យុគ យក្ស​ផ្លែ​ក្នុង​ទឹក​ទី​៤​ម្តង​ហើយ​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ ។​គេ​មក​ប្រកួត​លើកចុងក្រោយ​នៅ​សង្វៀន​SEATV​នេះ គេ​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង ឈុត សេរី​វ៉ាន់​ថង ដោយ​ពិន្ទុ ។

សម្រាប់​លើក​នេះ មិនដឹងថា Kamlay Yuok អាច​យកឈ្នះ​យុគ យក្ស​ផ្លែ បាន​ទៀត​ឬក៏​អត់​នោះទេ​? ព្រោះ​យក្ស​ផ្លែ ការប្រកួត​ចុងក្រោយ​នៅក្នុង​ស្រុក គេ​វាយ​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ម្ចាស់​មេដាយសំរិទ្ធ​ស៊ី​ហ្គេម វ៉ាន់ វឿន កាលពី​ថ្ងៃទី​១៩​សីហា​កន្លងមកនេះ ។

ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​យុគ យក្ស​ផ្លែ និង Kamlay Yuok នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៥៣,៥០០​គីឡូក្រាម​នេះ៕ ​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu