Ad Code

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​(​ស្រា​បៀរ​កម្ពុជា​) នាំ​អតិថិជន​ឆ្នើម​ចំនួន​១៨០​នាក់ ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​កូរ៉េ



ភ្នំពេញ ៖ ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស​(​ស្រា​បៀរ​កម្ពុជា​) នៅតែ​បន្ត​លើកទឹកចិត្ត​អតិថិជន​ឆ្នើម​របស់ខ្លួន​តាមរយៈ​ដំណើរ​កម្សាន្ត ទៅ​ប្រទេស​នានា ជាពិសេស​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​អតិថិជន​ឆ្នើម​ចំនួន​១៨០​នាក់ ត្រូវ​បាន​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល (SEOUL)​ប្រទេស​កូរ៉េខាងត្បូង រយៈពេល​៥​ថ្ងៃ។



លោក លាង ពៅ (​ភី​ត​ធើ​) អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ថ្លែង ក្នុង​ឱកាស​ជួបជុំ ជាមួយ​អតិថិជន​ឆ្នើម​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា​" ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែងតែ​រៀបចំ​ដំណើរ​កម្សាន្ត​ទៅកាន់​គោលដៅ​ល្បីៗ នៅ​លើ​ពិភពលោក​សម្រាប់​អតិថិជន​យើង​។ ហើយ​ថ្ងៃនេះ​ដំណើរ​កម្សាន្ត​របស់​យើង​គឺ​ទៅកាន់ ប្រទេស​កូរ៉េខាងត្បូង​ដែល​មាន​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​។ ក្នុង​ដំណើរ​កម្សាន្ត​នេះ យើង​នឹង​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ល្បីៗ​មួយចំនួន​ក្នុងប្រទេស​កូរ៉េខាងត្បូង ដែល​រួមមាន​ដូចជា ព្រះរាជវាំង​ក្យុ​ង​បុក ប៉ម​សេ​អ៊ូ​ល កោះ​ណា​មី និង​សួន​កំសាន្ត​អេ​វើ​លែ​ន​ជាដើម​។

លោក​បាន​បន្តថា ដំណើរ​កម្សាន្ត​លើក​នេះ មាន​រយៈពេល​៥​ថ្ងៃ និង​មាន​អតិថិជន​ឆ្នើម​ចំនួន​១៨០​នាក់​ចូលរួម​ក្នុង ដំណើរ​កម្សាន្ត​ដ៏​រំភើប​និង​រីករាយ​នេះ​។ ព្រោះថា ប្រទេស​កូរ៉េ គឺជា​ប្រទេសមួយ​ដែល​កំពុងតែ​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​ការ​រីកចម្រើន​ខាង​វិស័យ​សិល្បៈ រមណីយដ្ឋាន​ស្រស់​ស្អាត ហាង​ទំនិញ និង​កន្លែង​កម្សាន្ត​ជាច្រើន​។ ពិសេស យើង​នឹង​នាំ​អតិថិជន​យើង​ទៅកាន់​តំបន់​ទេសចរណ៍​ដែល​ពេញនិយម​បំផុត​ក្នុង​ប្រទេស​កូរ៉េ គឺ​កោះ​ណា​មី ដែលជា​តំបន់​ធម្មជាតិ​ស្រស់​ត្រកាល និង​រ៉ូ​មែន​ទិ​ក​បំផុត ហើយ​ជាពិសេស​កោះ​នេះ​ជា​កន្លែង​ថត​ខ្សែ​ភាពយន្ត​កូរ៉េ​ដ៏​ល្បីឈ្មោះ​។ មិនតែប៉ុណ្ណោះ ពួគគាត់​ក៏​អាច​ទស្សនា​ទេសភាព​ដ៏​អស្ចារ្យ​នា​រដូវ​ស្លឹកឈើ​ជ្រុះ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស តែង​ផ្តល់ជូន​អតិថិជន​នូវ​អ្វីដែល​ល្អ​ជាងគេ។ សម្រាប់​ឱកាស​ដំណើរ​កម្សាន្ត​ទាំងនេះ អតិថិជន​ត្រូវ​លក់​ស្រា​បៀរ​កម្ពុជា និង​ផលិតផល​ផ្សេងៗ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ទៅតាម​គោលដៅ​ដែល​ក្រុមហ៊ុន បាន​កំណត់​ឲ្យ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu