Ad Code

៥​ថ្ងៃ​នៃ​យុទ្ធនាការ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស នៅ​ខេត្តព្រះវិហារ ឃាត់​រថយន្ត​ដឹកទំនិញ​បាន​១៤២​គ្រឿង



ព្រះវិហារ ​៖​ រយៈពេល​៥​ថ្ងៃ​នៃ​យុទ្ធនាការ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ ឃាត់​រថយន្ត​ដឹកទំនិញ​បាន​១៤២​គ្រឿង ហើយ​ក្នុង​ចំនួន​នេះ ក្រុមការងារ​ក៏បាន​កាត់​ទ្រុង​និង​ផាកពិន័យ​ជាច្រើន​គ្រឿង​ផងដែរ​។​

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានអោយដឹង​ថា នៅក្នុង​រយៈពេល​៥ ថ្ងៃនេះ ពោលគឺ​នៅ​ថ្ងៃទី ២២ ដល់​ថ្ងៃទី​២៦ កញ្ញា ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បានធ្វើ​ការឃាត់​រថយន្ត​បាន​ចំនួន​១៤២​គ្រឿង ក្នុងនោះ​រួមមាន ៖ នៅ​ថ្ងៃ ពុធ ០២​រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ៣៥ គ្រឿង ក្នុង​នោះ​បាន​ពិនិត្យឃើញ​ថា ​ត្រឹមត្រូវ ចំនួន ១២ គ្រឿង រក្សាទុក​នៅ​គោលដៅ ចំនួន ០១ គ្រឿង​សំពីងសំពោង​ចំនួន ០៧ គ្រឿង ខ្វះ​ឯកសារ ចំនួន ១០ គ្រឿង ឯកសារ​ក្លែងក្លាយ​ចំនួន ០១ គ្រឿង​ដោះ​រាន​ក្រោយ ចំនួន ០១ គ្រឿង គ្មាន​ប័ណ្ណ​បើកបរ ចំនួន ០១ នាក់ ប័ណ្ណ​បើកបរ​ក្លែងក្លាយ​ចំនួន ០១ នាក់​ គ្មាន​ស្លាក​លេខ​ចំនួន ០១ គ្រឿង។

សម្រាប់​នៅ​ថ្ងៃ អង្គារ ០១​រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ១១ គ្រឿង ក្នុងនោះ​បាន​ពិនិត្យឃើញថា​ត្រឹមត្រូវ ចំនួន ០៤ គ្រឿង​ រថយន្ត​សំពីងសំពោង​ចំនួន ០២ គ្រឿង ខ្វះ​ឯកសារ ចំនួន ០៤ គ្រឿង​គ្មាន​ប័ណ្ណ​បើកបរ ចំនួន ០១ នាក់​។​

ដោយឡែក នៅក្នុង​រយៈពេល​បួន​ថ្ងៃ​កន្លងមក ចាប់ពី​ថ្ងៃ សៅរ៍ ១៣​កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨ ដល់​ថ្ងៃ អង្គារ ០១​រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ៩៦ គ្រឿង ក្នុងនោះ​ពិនិត្យឃើញ​ថា ​ត្រឹមត្រូវ​ចំនួន ៤៥​គ្រឿង រថយន្ត​ដឹក​សំពីងសំពោង ចំនួន ១៣ គ្រឿង ខ្វះ​ឯកសារ ចំនួន ៣៤ គ្រឿង ដោះ​រាន​ខាងក្រោយ ចំនួន ០២ គ្រឿង​គ្មាន​ប័ណ្ណ​បើកបរ ចំនួន ០២ នាក់។

​គួររំលឹកថា កាលពី ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងមកនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាស​ដែរ​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ សម្តេច​តេ​ជោ ហ៊ុន សែន​ដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃទី​៩​កុម្ភៈ តទៅ គ្មាន​វត្តមាន​ឡាន ត​ទ្រុង លើ​ដងផ្លូវ​ទៀតឡើយ​។ បើ​មាននៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា​ឬ​អ្នកកាង ទោះជា​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់ និង​បញ្ចូល​ព្រៃ​ស​តែម្តង​៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu