Ad Code

អ្នកនាំពាក្យ​ថា​ ៖​ ពលរដ្ឋ​ដែល​ប្រមូលគ្នា​បង្កើត​ឆាក​សម្តែង សុទ្ធសឹង​អ្នកកាន់កាប់​ដី​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ



សៀមរាប​ ៖​ អ្នកនាំពាក្យ​សាលា ខេត្តសៀមរាប បាន​លើកឡើងថា ពលរដ្ឋ​ដែល​ប្រមូលគ្នា​បង្កើត​ឆាក​សម្តែង លក្ខណៈ​តវ៉ា​រឿង​ដីធ្លី គឺ​សុទ្ធសឹង​ជា​អ្នកកាន់កាប់​ដី​ដោយ​គ្មាន​លិខិតស្នាម​ច្បាស់លាស់​។

លោក​លី សំរិទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នក​នាំ ពាក្យ​សាលាខេត្ត​សៀមរាប លើកឡើង​បែបនេះ​ថា ពលរដ្ឋ​មួយ​ក្រុម ដែល​មាន​ដី​ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ត្រង់ចំណុច​ក្រោយ​បន្ទាយ​អាវុធហត្ថ​ក្រុង​សៀមរាប  បានប្រមូលគ្នា​តវ៉ា និង​មាន ការ​ឡាយ​វីដេអូ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ព្រឹក​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៨។



លោក​លី សំរិទ្ធ បាន​បញ្ជាក់​ថា ជា​ការ​ពិត​ណាស់​ពលរ​ដ្ឋ​គ្រប់រូប ប្រសិនបើ​មាន​បញ្ហា​ណាមួយ​ដែល​មិនអាច​ដោះស្រាយ គឺ​ត្រូវតែ​មក រក​អាជ្ញាធរ ដែល​ជា​អ្នក​រក​ដំណោះស្រាយ ឬ​អាច​និយាយ​បាន​ថា ជា​ម៉ែ​,​ឪ​។ មិនមែន​សុខៗ​ប្រ មូល​ផ្តុំ​បង្កើត​ឆាក​សម្តែង ចោទ​អាជ្ញាធរ​មិន​ដោះស្រាយ​ឲ្យ​ចឹ​ង​ទេ​.!​។​ សួរ​ថា តើ​ដោះស្រាយ​អី រឿង​អី​? បើ​គ្មាន​នរណា​ដឹង​រឿង​អី​ផង ហើយ​សុខ ៗ​នាំគ្នា​បង្កើត​ឆាក​សម្តែង​របៀប​ចឹ​ង​ទៅវិញ​។

លោក​បញ្ជាក់ទៀតថា តាមពិត​ពលរដ្ឋ​នៅ​ម្តុំ​កន្លែងកើតហេតុ គណៈកម្មការ​ចម្រុះ បានរៀបចំ​វាស់វែង​ក្បាលដី​ចែក​ជូន​ពួកគាត់​អស់ហើយ ចំពោះ​ពលរដ្ឋ​ដែលមាន​លិខិតស្នាម​កាន់កាប់​ដី​ពិតប្រាកដ​។ ​ប៉ុន្តែ ក៏​មាន​ពលរដ្ឋ​មួយចំនួន​តូច មិន​មាន​លិខិតស្នាម​កាន់កាប់​ត្រឹមត្រូវ ដោយ​អ្នកខ្លះ​មកពី​ខេត្ត​ផ្សេងៗ មក​អះអាងថា​ ជា​ដី​របស់​ខ្លួន ទាមទារ​ឲ្យ​អាជ្ញាធរ​ប្រគល់​ឲ្យ វា​ពិតជា​មិនអាច​។ ចឹ​ង​ទេ​ចំណុច​ទាំងអស់នេះ គណកម្មការ​ចម្រុះ ក៏​កំពុង​ពិនិត្យ​ផ្ទៀងផ្ទាត់ ព្រោះ​ឯកសារ​ក៏មាន​គ្រប់គ្រាន់​ដែរ​។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​១២ ​ខែកញ្ញា​ ឆ្នាំ​២០១៨ ខណៈ​ដែល​ខេត្តសៀមរាប​កំពុង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នោះ ក្រុម​ពលរដ្ឋ​នៅ​ភូមិ​ឃុំ​ខាងលើ​ប្រមាណ​ជាង​១០​គ្រួសារ បាន​ប្រមូល​ផ្តុំ គ្នា​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ វាស់វែង​ក្បាលដី ដើម្បី​ចេញ​ជា​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ពួក​ខ្លួន​។ ប៉ុន្តែ​ការតវ៉ា​នោះ ពុំ​មាន​អាជ្ញាធរ មាន សមត្ថកិច្ច​រូប​ណា​ចូលរួម​ដឹងឮ ឬ​ដោះស្រាយ​អ្វី​នោះ​ទេ​។ ដែល​សូម្បីតែ​ក្រុម​អ្នកកាសែត ប្រចាំ​ខេត្ត​សៀមរាប ក៏​ពុំ​បានដឹង​និង​ចុះ​ទៅ​យក​ព័ត៌មាន​នោះដែរ។ ផ្ទុយទៅវិញ​ពួកគាត់​(​ពលរដ្ឋ​) ស្រែក​តវ៉ា​ទាមទារ ហើយ​ឡាយ​បង្ហោះ​ហ្វេ​ស​បុក​តែប៉ុណ្ណោះ​។



ក្នុង​ការ​វ៉ា​នេះ​ដែរ ក៏​មាន​ពលរដ្ឋ​ក្នុង ចំណោម​នោះ បរិយាយ​ថា ក្នុងចំណោម​ពលរដ្ឋ​៣១​គ្រួសារ មានតែ​១០​គ្រួសារ​ប៉ុណ្ណោះ​ដែល​មិនទាន់​បាន​វាស់​ក្បាលដី​។ គណៈកម្មការ​ចម្រុះ​ដែល​រួមមាន​អាជ្ញាធរ​អប្សរា​ផង បានកំណត់​អោយ​មួយ​គ្រួសារ​ក្បាលដី​មួយ​ឡូត៍​ស្មើ​៨០០​ឬ​លើស​តិចតួច និង​មាន​លិខិត​កាន់កាប់​ត្រឹមត្រូវ​។ ចំណែក​អ្នកមាន​ក្បាល ដី ២​ឬ​៣​ឡូត៍ ហើយ​មិនមាន​លិខិត​កាន់កាប់​ច្បាស់ លាស់​មិនអាច​វាស់​ជូន​នោះទេ​។ ប្រភព​បន្តថា ចឹ​ង​ទេ​អ្នក​២១​គ្រួ​សារបាន​លិខិត​ទទួលបាន​ការវាស់វែង​ហើយ ឯ​ចំពោះ​អ្នក​១០​គ្រួសារ​នេះ​មិនទាន់​វាស់​ក្បាលដី ព្រោះ​អ្នកខ្លះ​មាន​២​ទៅ​៣ ឡូត៍​ឯ​លិខិត​កាន់កាប់​មិន​ដឹង​ថា ​យ៉ាង​ម៉េច​ចឹ​ង​ហើយ​ទើប​ពួកគាត់​ព្យាយាម​តវ៉ា​ជា​បន្តបន្ទាប់​រហូត​ហៅ​តារា​ហ្វេ​ស​ប៊ុ​ក មក​ឡាយ​បង្ហោះ​បែបនេះ​។

ក្នុង​រឿង​តវ៉ា​នេះ លោក​ឡុង កុសល អ្នក​នាំ ពាក្យ អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា រឿង​នឹងមិន​ពាក់​ព័ន្ធ​ជាមួយ​អប្សរា​នោះទេ គឺជា​ដំណាក់កាល​របស់​ខេត្តហើយ​។ ព្រោះ​ការ សម្រេច​វាស់វែង​ឬ​យ៉ាងណា​នោះ ជា​សមត្ថកិច្ច​របស់​ខេត្ត​។

ករណី​នេះ​ដែរ អ្នកច្បាប់​មួយរូប​បាន​លើក ឡើង​ថា ថ្វី​ត្បិត​ពួកគាត់​ពក​រដ្ឋ​លើកគ្នា​តវ៉ា​តែ​ក្រុម​គ្នាឯង តែ​វា​ជះឥទ្ធិពល​មិនល្អ សម្រាប់​ខេត្ត​ទេសចរណ៍​មួយ​នេះ​។​ចឹ​ង​ទេ​បងប្អូន​ពលរដ្ឋ​គួរ​នាំគ្នា​រក​ដំណោះស្រាយ​ណាមួយ ដោយ​ធ្វើការ​រ​ចារ​ជាមួយ​អាជ្ញាធរ​ជាការ​ល្អ​ជាង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu