Ad Code

ប្រតិបត្តិការ​ឆែកឆេរ​អាវុធជាតិ​ផ្ទុះ​របស់​អាជ្ញាធរ​ខណ្ឌដូនពេញ​ នៅតែ​ធ្វើជា​ប្រចាំ



​ភ្នំពេញ ​៖ ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ ធ្វើ​យ៉ាងណា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ ​ត្រូវ​ប្រតិបត្តិ​ការ​ចាប់​បទ​ល្មើស​នានា​ឲ្យ​ទាន់​ពេល​វេលា​នោះ​ និង ​ជាពិសេស​ទៀត​ ដើម្បី​កាត់បន្ថយ​រាល់​បទល្មើស​គ្រប់​ប្រភេទ​ដូចជា​លួច ឆក់ ប្លន់ រួម​ទាំង​គ្រោះថ្នាក់​ចរាចរ​ណ៍​ផង​នោះ​ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​នៅតែ​រឹត​បន្តឹង​ក្នុង​ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ ​និង ​គ្រឿង​ស្រវឹង​នៅ​គោលដៅ​ផ្លូវ​នៅ​គោលដៅ​ផ្លូវ​លេខ ១៩ កែង ៩៤​ខាងមុខ​អគ្គិសនី​វត្តភ្នំ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។



ប្រតិបត្តិការ​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ និង ​ជាតិ​ស្រវឹង​រួម​ទាំង​ពង្រឹង​ច្បាប់​ចរាចរ​ផ្លូវគោក​នា​យប់​នោះ​ដែរ​ ដឹក​នាំ​ដោយ​លោកស្រី នូ ថាវ​រី អភិបាលរងខណ្ឌ​ដែល​មាន​កម្លាំង​ចំរុះ​ចំនួន​២៨​នាក់​ដើម្បី​ត្រួតពិនិត្យ​លើ​យាន​យន្ត ​ដែល​មាន​ការសង្ស័យ​ និង​ មិន​គោរព​ច្បាប់​ចរាចរណ៍​នោះ​។



ក្នុង​ពេល​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ​ និង ​ជាតិ​ស្រវឹង​រួម​ទាំង​ពង្រឹង​ច្បាប់​ចរាចរ​ផ្លូវគោក​បាន​អនុវត្ត​ចាប់ពី​វេលា​២០​យប់​ រហូតដល់​ម៉ោង​២២​និង​៣០​យប់​ឃើញថា​ មាន​មធ្យោបាយ​ឆ្លងកាត់​សរុប​​ចំនួន១៩៤​គ្រឿង រថយន្ត​៦១​គ្រឿង​និង​ម៉ូតូ ១៣៣​គ្រឿង​។​ រីឯ​អាវុធ​ឆ្លងកាត់​គ្មាន​និង​ឃាត់ខ្លួន​ជនល្មើស​ច្បាប់​ក៏​គ្មាន​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu