Ad Code

នាយក​សាលា​អន្លង់​សំណរ​បើក​ម៉ូតូ​ឆ្លងផ្លូវ ​ត្រូវ​បាន​រថយន្ត​ស៊ាំ​យ៉ុង​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់



សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នាយក​សាលា​អន្លង់​សំណ​របើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រុងប្រយ័ត្ន​ ត្រូវ​បាន​រថយន្ត​ស៊ាំ​យ៉ុង​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ ខណៈ​បញ្ជូន​ដល់​នៅ​មន្ទីរពេទ្យ​។​ ចំណែក​ម្ចាស់​រថយន្ត​រត់គេចខ្លួន​បាត់​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​កំពង់ក្ដី​១ ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប​។



នគរបាល​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B-8338 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណបាន​បើកបរ​ពី​ទិស​កើ​តទៅ​ទិស​លិច។ចំណែក​ម៉ូតូ​ម៉ាក Wave ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1D-8134 បាន​បើកបរ​ដោយ​ឈ្មោះ ឡាយ ភិរម្យ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ស្រមរ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប​មុខរបរ ជា​នាយក​សាលា​អន្លង់​សំណរ។

រថយន្ដ ​និង ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​អធិការ​នគរ​បាល​ស្រុក​ជីក្រែង​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ​ចំណែក​សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu