Ad Code

ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ រួម​ជាមួយ​នឹង​ថ្នាំញៀន​ជិត​១០០​គ្រាប់



បាត់ដំបង​ ៖ ​ស្ត្រី​ម្នាក់ ​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​ អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន តាម​ប្រមាញ់​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន ដោយ​ដកហូត​បាន​ថ្នាំញៀន​ជិត ១០០ គ្រាប់​ផង​ដែរ ខណៈ​ដែល​ស្ត្រី​រូប​នេះ កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​នៅតាម​មូលដ្ឋាន។

ដោយមាន​ការ​យកចិត្ត​ទុកដាក់ លើ​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព និង​ដោយមាន​សេចក្តីរាយការណ៍ កម្លាំង​ ក ស ផង​នោះ ទើប​នៅ​ថ្ងៃទី ១៤ ខែកញ្ញា​ឆ្នាំ​២០១៨ វេលា​ម៉ោង ៥ និង ៣៥ នាទី ល្ងាច លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន​ អធិការ​នគរបាល​ស្រុក​សំពៅ​លូន បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ ករណី​ជួញដូរ​គ្រឿងញៀន​១​ករណី នៅ​ចំណុច​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។​

នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ណូន ចាន់ ភេទ​ស្រី អាយុ ៣៥ ឆ្នាំ ន​មាន​ទីលំនៅ ត្រង់ចំណុច​ខាងលើ ដោយ​កម្លាំង​បាន​ដកហូត នូវ វត្ថុតាង​មួយចំនួន គឺ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ចំនួន ៩៩ គ្រាប់។

បន្ទាប់ពី​បានធ្វើ​ការសាកសួរ​ដើម្បី​ស្វែងរក​ប្រភព​ ដែល​នៅ​ពី​ក្រោយខ្នង​រួចមក បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត ក្នុង​ការ​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu