Ad Code

ក្រសួង​ធនធានទឹក ​​៖​​ ឥទ្ធិពល​ខ្យល់ព្យុះ​ទី​២២​ និង​ទី​២៣ ​នឹង​ធ្វើអោយ​កម្ពុជា​ ធ្លាក់​ភ្លៀង​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន



ភ្នំពេញ ​​៖​​ ព្យុះ​ពី​កំពុង​កើតឡើង​នៅ​ប្រទេស​វៀតណាម​និង​ប្រទេស​ចិន​នឹងមាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​បន្ត​ទទួល​ការធ្លាក់​ភ្លៀង​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។

សេចក្តីជូនដំណឹង​ផ្សាយ​នៅ​រសៀល​ថ្ងៃទី​១៣​ ខែកញ្ញា​នេះ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានប្រកាស​ពី​ស្ថានភាព​និង​ឥទ្ធិពល​របស់​ខ្យល់ព្យុះ​ទី​២២​ឈ្មោះ​មង្ឃុត​និង​ខ្យល់ព្យុះ​ទី​២៣​ឈ្មោះ​បារី​ចា​ត​។​ ខ្យល់ព្យុះ​ទី​២២​ឈ្មោះ​មង្ឃុត​ បាន​និង​កំពុងធ្វើដំណើរ​ទៅដល់​ភាគ​ខាងជើង​ប្រទេស​វៀតណាម​ នៅ​យប់​ថ្ងៃទី​១៧​ ខែកញ្ញា​។​ រីឯ​ខ្យល់ព្យុះ​ទី​២៣​ឈ្មោះ​បារី​ចា​ត​ នឹង​ថយឥទ្ធិពល​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ​ត្រង់​ភាគ​ខាងជើង​កោះ​ហៃណាំ​។



​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រកាសថា​ ព្យុះ​ពីរ​ដែល​កើតឡើង​នៅ​ប្រទេស​វៀតណាម​និង​ប្រទេស​ចិន​ នឹងមាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​បន្ត​ទទួល​ការ​ធ្លាក់​ភ្លៀង​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន​ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៩​ ខែកញ្ញា​។ ក្នុង​នោះ​នៅ​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ឡាវ​និង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​។



ជាមួយនឹង​ឥទ្ធិពល​នៃ​ខ្យល់ព្យុះ​ទាំងពីរ​នេះ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ក៏បាន​ប្រកាសថា​ ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​អូស​កាត់​លើ​អាង​ទន្លេមេគង្គ​ និង​ បន្ត​មាន​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា​យើង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu