Ad Code

ប៉ូលិស​ស្រុក​អូ​រយ៉ា​ដាវ វាយខ្នោះ​បុរស​ម្នាក់​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ដ៏​សកម្ម



​រតនគិរី ៖ ក្នុងការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន កម្លាំង​ល្បាត ដឹកនាំ​ដោយ លោក ស្លៃ​ម៉ាន ហាស្សាន់ បាន​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់ កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃ​សុក្រ ៤​កើត ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​ចូលទៅ​ឃុំ​បរខាំ ក្នុងភូមិ​កា​តែ​២ ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ​។

លោក​ស្លៃ​ម៉ាន ហាស្សាន់ បាន​ឲ្យ​ដឹងថា មុខសញ្ញា ដែល​ឃាត់ខ្លួន​ឈ្មោះ ព្រីម សង្ហា (​ហៅ​ស្នា ) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិ​ទួល​ត្រាច ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត កំពង់ចាម បច្ចុប្បន្ន​មក​រស់នៅ​ភូមិ​ចែត ឃុំ​សើ​ង ស្រុក​បរ​កែវ​។​

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ថ្នាំញៀន ចំនួន​២​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125 និង​ទូរស័ព្ទដៃ​២​គ្រឿង​។

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​កែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu