Ad Code

ធនាគារ​អេស៊ីលីដា​ ចាប់ផ្តើម​ភ្ជាប់​ការ​ទូទាត់​សាច់ប្រាក់​លើ​សេវា​ជិះ​រថយន្តក្រុង​តាម​សេវា​អេស៊ីលីដា​ទាន់​ចិត្ត



ភ្នំពេញ ​៖​ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ បាន​ភ្ជាប់​ការ​ទូទាត់​សាច់ប្រាក់​លើ​សេវា​ជិះ​រថយន្តក្រុង​តាម​ប្រព័ន្ធ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​ដោយ​ចាប់​អនុវត្តន៍​ពីថ្ងៃ​ទី​១៥ ​ខែកញ្ញា​ ឆ្នាំ​២០១៨​នេះ​តទៅ​ហើយ​។​

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ ធនាគារ អេស៊ីលីដា ភីអិលស៊ី​បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​កាលពី​ព្រឹក​ថ្ងៃទី​១៥​កញ្ញា​ឲ្យ​ដឹងថា​ចាប់ពី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​តទៅ​អតិថិជន​ធនាគារ​អេស៊ីលីដា​ដែលមាន​ភ្ជាប់​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​ទាំងអស់​អាចធ្វើ​ការទូទាត់​សាច់ប្រាក់​លើ​សេវា​ជិះឡាន​ក្រុង​បាន​ដោយ​មិន​ធ្វើ​ឲ្យ​ខាត​ពេលវេលា​ក្នុងការ​រង់ចាំ​យូរ​និង​មិនចាំបាច់​ប្រើប្រាស់​លុយ​សុទ្ធ​តទៅទៀត​ទេ​ដោយ​អតិថិជន​គ្រាន់តែ​យក​ទូរស័ព្ទដៃ​របស់លោក​អ្នក​ដែលមាន​ភា្ជ​ប់​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​ស្កែ​ន​ជាមួយ​ប្រ ព័ន្ធ​ឃ្យូ អ កូដ​ដែល​ដាក់​នៅតាម​រថយន្តក្រុង​នីមួយៗ​ជាការ​ស្រេច​។​

លោកស្រី​បាន​បន្តទៀតថា​នៅពេល​ស្កែ​ន​ជាមួយ​ប្រព័ន្ធ​ឃ្យូ អ កូដ​នេះ​ប្រព័ន្ធ​នេះ​នឹង​កាត់ទឹក​ប្រាក់​ទៅតាម​ចំនួន​តម្លៃ​ត្រឹមត្រូវ​ដោយ​មិនចាំបាច់​បញ្ចូល​លេខ​គណ​នី​យ​ឬ​សាច់ប្រាក់​ទៀតឡើយ​។​

លោកស្រី​នាយិកា​បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា​ការសហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​លើ​ការបង់​សេវា​ជិះ​រថយន្តក្រុង​តាម​ប្រព័ន្ធ​អេ​ឡេច​ត្រូ​និ​ចនេះ​គឺ​ដើម្បី​ចូលរួម​កាត់បន្ថយ​ចំនួន​ប្រើប្រាស់​រថយន្ត​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ កាត់បន្ថយ​ផ្សែង​ពុល ការពារ​បរិស្ថាន​និង​កាត​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ពិសេស​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ប្រើប្រាស់​សេវ​ជិះ​រថយន្តក្រុង​ឲ្យ​បាន​ច្រើន​ថែមទៀត​ផងដែរ ។​

លោកស្រី សុខ សោភា សង្ឃឹមថា​សាធារណៈ​ពិសេស​អតិថិជន​អេស៊ីលីដា​ដែលមាន​ជាង​៦៥​ម៉ឺន​នាក់​ដែល​កំពុង​ប្រើប្រាស់​សេវា​អេស៊ីលីដា​ទាន់​ចិត្តនឹង​ប្រើប្រាស់​សេវា​រថយន្តក្រុង​នេះ​ឲ្យ​បាន​ច្រើន​ថែម​ទៀតហើយ​ចំពោះ​អតិថិជន​ផ្សេងៗ​ទៀត​ដែលមាន​ចំណាប់អារម្មណ៍​ចង់​ប្រើប្រាស់​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​នេះ​អាចធ្វើ​ការ​ដោ​ន​ឡូត​បាន​តាមរយៈ អេប​របស់​យើង​ឬ​អាចមក​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​អេស៊ីលីដា​រៀងរាល់​ម៉ោង​ធ្វើការ​។​

លោកស្រី​បាន​បញ្ជាក់ថា​បច្ចុប្បន្ននេះ​ធនាគារ​អេស៊ីលីដា​មាន​ដៃគូ​ចំនួន​ជាង​១​ម៉ឺន​៣​ពាន់​កន្លែង​នៅ​ទួ​ទាំង​ប្រទេស​ដែល​ទូទាត់​សាច់ប្រាក់​តាមរយៈ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​នេះហើយ​ធនាគារ​ក៏មាន​បំណង​ចង់​ពង្រីក​សេវា​នេះ​ទៅគ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​របស់​ធនាគារ​។​

លោក អ៊ា​ន សុ​ឃីម អភិបាល​រដ្ឋា​ការ​ស្វ​យ័​ដឹក​ជ​ញ្ញ​ជួន​សាធារណៈ​រថយន្តក្រុង​បាន​មានប្រសាសន៍ថា​ការសហការ​ជាមួយ​ធនាគារ​អេស៊ីលីដា​ក្នុងការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឃ្យូ អ កូដ​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​ចំពោះ​សាលា​រាជធានី​ភ្នំពេញ​ក្នុងការ​ដឹក​ជ​ញ្ជួ​ន​ប្រជាពលរដ្ឋ​ជិះ​តាម​រថយន្តក្រុង​ដោយ​មិន​ធ្វើ​ឲ្យ​អ្នកដំណើរ​រង់ចាំ​យូរ​ពិសេស​ជួយ​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​សេវា​ជិះ​រថយន្តក្រុង​នេះ​កាន់តែ​ច្រើនឡើង​ថែមទៀត​ព្រោះថា​ធនាគារ​អេស៊ីលីដា​ជា​ធនាគារ​មួយ​ដ៏​ធំ​នៅ​ប្រទេស​កម្ពុជា​ហើយ​មាន​អតិថិជន​រាប់លាន​នាក់​ដែល​ប្រើប្រាស់​សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ​ពិសេស​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​នេះ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu