សៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប សហការជាមួយមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ ២០១៨ បានចុះបង្ក្រាបទីតាំង ពិភពគ្រឿង សំអាង មុខផ្សារលើធំថ្មី មួយកន្លែងដោយសង្ស័យគ្មានច្បាប់អនុញ្ញាត។
លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ទីតាំងគ្រឹះស្ថាន ពិភពគ្រឿងសំអាង១កន្លែងដែលសង្ស័យថា គ្មានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាលនេះ ស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ខេត្តសៀមរាប(តាមបណ្តោយផ្លូវជាតិលេខ៦ ទល់មុខផ្សារលើធំថ្មី)។ ដែលមានម្ចាស់ទីតាំងឈ្មោះ ថោង សុផល ភេទប្រុស អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះ ជី សុផាន់ណា អាយុ២៩ឆ្នាំ។
លោកបន្តថា នៅក្នុងកិច្ចប្រតិបត្តិការនោះសមត្ថកិច្ចបានធ្វើកិច្ចសន្យា ដើម្បីឲ្យម្ចាស់ទីតាំង ទៅដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពីមន្ត្រីជំនាញពាក់ព័ន្ធ។ ជាមួយគ្នានោះក៏បានធ្វើការផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ ត្រង់មានត្រា១០ ចំណុច១ ពីព្រោះទីទាំងនេះមិនមានច្បាប់អនុញ្ញាត។
លោកបញ្ជាក់ថា ចំពោះទីតាំងនៅបើកដំណើរដដែលមិនមានការបិទនោះទេ។ ចឹងទេហាងដទៃទៀតត្រូវរត់ច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេនឹងត្រូវប្រឈមនឹងផ្លូវច្បាប់ជាក់ជាមិនខាន៕
Source: Kampuchea Thmey Daily
0 Comments