Ad Code

កម្ម​អី​កម្ម​យ៉ាងនេះ ទើប​ចេញពី​ពន្ធនាគារ​ លោក​កឹម សុខា​ត្រូវ​សាលាឧទ្ធរណ៍​បើកសវនាការ​នៅ​ថ្ងៃទី ១៧​កញ្ញា​ខាងមុខ



ភ្នំពេញ ៖ តាម​កម្មវិធី​គ្រោងទុក នៅ​ថ្ងៃទី​១៧​ ខែ​កញ្ញា ​ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​រសៀល ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​លើ​សំណុំរឿង​ព្រហ្ម​ទណ្ឌ​របស់​លោក​កឹម សុខា ដែល​ទើប​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​សម្រេច​អោយ​នៅ​ក្រៅ​ឃុំ​ថ្មីៗ​នេះ។

នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​សាលាឧទ្ធរណ៍​ដែល​បាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ។​

លោកអ៊ឹម សុផាន អគ្គព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍​បានចេញ​សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃទី ០៧ ខែ​កញ្ញា ឆ្នាំ​២០១៨​ថា តប​តាម​កម​កមវត្ថុ​សំណើ​​សុំអោយ​នាំ​ជន​ត្រូវ​ចោទ​មក​សវនាការ​លើ​សំណុំរឿង​ស៊ើបសួរ​លេខ​២៤៩/០៣ ៩ ២០១៧​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត​កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី ០៣​កញ្ញា​ឆ្នាំ​២០១៧ បទល្មើស​ព្រហ្ម​ទណ្ឌ​ដែល​មាន​ចែង​អោយ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។

យោងតាម​ដីកា​បាន​អោយ​លោក​កឹម សុខា ជា​ជន​ត្រូវ​ចោទ​ ត្រូវ​មក​សាលាឧទ្ធរណ៍​នៅពេល​បើកសវនាការ​ជំនុំ​ជម្រះ​ នៅ​ថ្ងៃទី ១៧ ខែ​​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​រសៀល នៅ​បន្ទប់​សវនាការ​ទី​៣ ដោយមាន​ក្រុមប្រឹក្សា​ចំនួន​៣​រូប គឺ លោក​ឃុន លាង​ម៉េង ជា​ប្រធាន​ក្រុមប្រឹក្សា លោក​ចៅក្រម យូ ប៊ុណ្ណា និង​លោក​ចៅក្រម​សួស សំអាត។ ពេល​បញ្ចប់​សវនាការ​ត្រូវ​នាំ​ជន​ត្រូវ​ចោទ​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ​ដើម្បី​បន្ត​អនុវត្ត​សេចក្ដីសម្រេច​របស់​តុលាការ​ពី​មុនមក បើ​គ្មាន​សេចក្ដីសម្រេច​ថ្មី​ទៀត។

លោក កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​គី រិទ្ធី សម្រេច​អោយនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី ១០​កញ្ញា ឆ្នាំ​២០១៨ ដែល​ឥឡូវនេះ​លោក​កឹម សុខា​រស់នៅ​ផ្ទះ​លេខ ៩៧ ផ្លូវ​លេខ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ដោយ​ចៅក្រម​ស៊ើបសួរ​បាន​កំហិត​មិនអោយ​ជន​ត្រូវ​ចោទ​ដើរ​រហេតរហូត ជួប​ភ្ញៀវ​បរទេស​មានការ​ពាក់ព័ន្ធ ឬ​ជួប​សកម្មជន​ធ្វើ​សកម្មភាព​នយោបាយ​ផ្សេងៗ​ឡើយ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu