Ad Code

ចាប់ខ្លួន​បុរស​ម្នាក់ រក​ឃើញ​ថ្នាំញៀន​ចំនួន​១៣​កញ្ចប់ សង្ស័យ​ជួញដូរ​ថ្នាំញៀន



ភ្នំពេញ​ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ចាប់ខ្លួន​បុរស​ម្នាក់ កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ សង្ស័យ​ពីបទ​ជួញដូរ​ថ្នាំ​ដ៏​សកម្ម ដែល​ចុងក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​រកឃើញ​ថ្នាំញៀន​ចំនួន​១៣​កញ្ចប់​រួមទាំង​ជញ្ជីង​សម្រាប់​ថ្លឹង​ចែកចាយ​ផង​។

សមាសភាព​ជនសង្ស័យ​ដែល​ត្រូវបាន​គេ​ឃាត់ខ្លួន​ខាងលើ ឈ្មោះ ជា ដា​រ៉ា ហៅ​​អា​រ័ត្ន អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បានអោយដឹងថា នៅមុន​ពេល​កើតហេតុ​សមត្ថកិច្ច​កំពុង​យាមល្បាត​ក្នុង​មូលដ្ឋាន បាន​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​កំពុងតែ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​នៅតាម​ផ្លូវ​ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ដោយមាន​ការ​សង្ស័យ​ក៏​ឃាត់​ត្រួតពិនិត្យ​ឆែក​រកឃើញ​ថ្នាំញៀន​ចំនួន​១៣​កញ្ចប់​នៅក្នុង​ហោប៉ៅ​ខោ ខាងស្តាំ រួមទាំង​ជញ្ជីង​កុំព្យូរ​ទ័​រ​ស៊េរី​ទំនើប​មួយគ្រឿង​ផង សម្រាប់​ថ្លឹង​ចែក​ចាយ​ជួញដូរ​ថ្នាំញៀន ជា​អាជីព​។

​ជនសង្ស័យ​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​ត្រួតពិនិត្យ​ល្បាយ​ទឹកនោម​របស់គេ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​កំរិត​ខ្ពស់ បញ្ជាក់​ថា ជននេះ​ជួញដូរ​ផង​ប្រើប្រាស់​ផង ជា​អំពើ​ល្មើសច្បាប់​ដែល​សង្គម​គេ​ស្អប់ខ្ពើម​បំផុត​។

ប៉ូលិស​បាន​សង្ស័យ​ថា ជនសង្ស័យ​រូបនេះ​ជាម​នុស្ស​ជំនិត​របស់​មេខ្លោង​ថ្នាំញៀន​ព្រោះ​ការ​ជួញដូរ​នេះ​មិនធម្មតា​ ដែល​មាន​ថ្នាំញៀន​រហូត​១៣​កញ្ចប់​មាន​ទាំង​ជញ្ជីង​​សម្រាប់​ថ្លឹង​ទិញ​លក់​ចែកចាយ​ផង​ដែរ ធ្វើ​ជំនួញ​ថ្នាំញៀន​យ៉ាង​ជំនាញ ហើយ​សមត្ថកិច្ច​កំពុង​ប្រើ​ចិត្តសាស្ត្រ សាក​សួររក​មេខ្លោង​ធំ​របស់​គេ​ម្នាក់ទៀត ដែល​ជា​អ្នក​ផលិត​ និង ​ផ្តល់​ឬ​លក់​ថ្នាំញៀន​បន្ត​មក​ឲ្យ​គេ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu