Ad Code

មី​យ៉ាន់​ម៉ា​ច្រានចោល​ការសម្រេច​របស់ ICC លើ​វិបត្តិ រ៉ូ​ហ៊ីង​យ៉ា



ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​សុក្រ​បាន​ជំទាស់​ទៅនឹង​សេចក្តីសម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដែល​ផ្តល់​អំណាច​ដល់​សាលាក្តី​ឲ្យ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ បើទោះបីជា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​មិនមែន​ជា​សមាជិក​របស់​ខ្លួន​ក៏ដោយ។

​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧០០,០០០​នាក់​ត្រូវបាន​បណ្តេញ​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​ដោយ​ការបង្ក្រាប​ដឹកនាំ​ដោយ​កងទ័ព​មី​យ៉ាន់​ម៉ា​កាលពី​ខែសីហា​។​

ពួកគេ​បាន​ផ្តល់នូវ​ពត៌មាន​លម្អិត​និង​ច្បាស់លាស់​អំពី​យុទ្ធនាការ​ឃាតកម្ម ការរំលោភ​និង​ការដុត​បំផ្លាញ​ឥតឈប់ឈរ​ដែល​បង្ខំ​ឲ្យ​ពួកគេ​ភៀសខ្លួន​។​

ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បដិសេធ​ការរំលោភបំពាន​ជា​ប្រព័ន្ធ​ដោយ​ទទូចថា សកម្មភាព​យោធា​របស់ខ្លួន​គឺជា​ការឆ្លើយតប​សមាមាត្រ​ចំពោះ​ការវាយប្រហារ​របស់​ពួក​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​។​

នៅក្នុង​សេចក្តីសម្រេច​ដែល​មិន​ធ្លាប់មាន​ពីមុនមក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ICC បាន​និយាយថា ខ្លួន​មាន​យុត្តាធិការ​លើ​វិបត្ដិ​នេះ​ដោយសារតែ “​ការ​និរទេស​” របស់​ពួក​រ៉ូ​ហ៊ីង​យ៉ា​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​។​
​ប៉ុន្តែ​នៅក្នុង​ការឆ្លើយតប​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​សុក្រ​ពី​រដ្ឋាភិបាល​មួយ​ដែល​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ការរិះគន់​, មី​យ៉ាន់​ម៉ា​បាន​និយាយថា ការសម្រេច​នេះ​គឺជា​គុណសម្បត្តិ​ផ្នែក​ច្បាប់​។​

សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ប្រធានាធិបតី​បាន​និយាយថា “​ការសម្រេចចិត្ត​នេះ​គឺជា​លទ្ធផល​នៃ​ជំនឿ​មិនល្អ ភាពមិនប្រក្រតី​ខាង​នីតិវិធី​និង​ភាពខ្វះខាត​ទូទៅ​នៃ​តម្លាភាព​”​។ សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ថែមថា ប្រទេស​នេះ​សូម​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សាលក្រម​របស់​តុលាការ​។​

សេចក្តីថ្លែងការណ៍​បាន​បន្តថា មី​យ៉ាន់​ម៉ា “​មិនមាន​កាតព្វកិច្ច​” ដើម្បី​គោរព​សេចក្តីសម្រេច​របស់ ICC ទេ​ហើយ​បន្ថែមថា ការចោទប្រកាន់​លើ​ការ​និរទេស​មិនមែនជា​ការពិត​ឡើយ​។​

ស្របពេល​ជាមួយគ្នា​នោះ មី​យ៉ាន់​ម៉ា​និយាយថា ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​និង​មាន​ឆន្ទៈ​ក្នុងការ​ទទួលយក​អ្នក​ដែល​រត់មកវិញ​។ ប៉ុន្តែ​កិច្ចសន្យា “​ការធ្វើ​មាតុភូមិនិវត្តន៍​” ជាមួយ​ប្រទេស​បង់​ក្លា​ដែ​ស​រហូតមក​ដល់ពេលនេះ​មិនមាន​លទ្ធផល​ល្អ​ទេ​។​

ជនភៀសខ្លួន​នៅក្នុង​ជំរំ​ដែលមាន​មនុស្ស​ច្រើន​ហួស​ក្នុងប្រទេស​បង់​ក្លា​ដែ​សបាន​និយាយថា ពួកគេ​នឹងមិន​វិលត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​ទេ​បើ​គ្មាន​សិទ្ធិ​ជា​ពលរដ្ឋ​ក៏ដូចជា​ការធានា​សន្តិសុខ​និង​សំណង​ផងដែរ​ចំពោះ​ការ​រឹបអូស​យក​ដី​និង​ភូមិ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu