Ad Code

ទ្រូ​ម៉ាន់​នី​លេង​មួយ​ក្បាច់​នេះ កក្រើក AEON2



ភ្នំពេញ​ ៖​ កាលពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី បានប្រកាស​បើក​សម្ពោធ TrueMoney Store នៅ AEON2 ជា​ផ្លូវការ​អម​ជាមួយ​កម្ម​វិធី​ចែក​សំបុត្រ​កុន និង​ចាប់​រង្វាន់​ទូរ​សព្ទ iPhoneXS សេរី​ចុងក្រោយបង្អស់ ដែល​បានធ្វើ​ឲ្យ​យុវវ័យ​ចាស់​ក្មេងប្រុស​ស្រី​ជាច្រើន​នាក់ នាំគ្នា​តម្រង់​ជួរ​ដំឡើង និង​ដាក់​លុយ​ប្រើ​កម្មវិធី​ទ្រូ​ម៉ាន់​នី​ក្នុង​ទូរ​សព្ទ​ដៃ​។

ក្នុង​រយៈពេល​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ ចំនួន​មនុស្ស​តម្រង់​ជួរ​នៅ​ដាក់​លុយ​ក្នុង​កម្មវិធី​ទ្រូ​ម៉ាន​នី​មាន​ប្រមាណ​ជិត​មួយ​ពាន់​នាក់ ដែល​បាន​ដណ្តើម​គ្នា​រង់ចាំ​ទទួលយក​ការផ្តល់​ជួន​ពិសេស​នេះ​ចាប់តាំងពី​ផ្សារ​មិនទាន់​បើកទ្វារ​មក​ម្ល៉េះ។

ប្អូនប្រុស​ឡុង សា​ម៉េ​ត​ធី ម្ចាស់​គណនី​ឈ្មោះ ឡុង សុមេធា ដែលជា​និស្សិត​នៅ​វិទ្យាស្ថាន CamEd ផ្នែក​គណនេយ្យ ឆ្នាំ​ទី​៣ ដែលមាន​អាសយដ្ឋាន​ម្តុំ​សន្ធរ​មុក ដែលជា​អ្នកឈ្នះ​រង្វាន់​ធំ iPhone XS បាន​និយាយថា ​៖ « ខ្ញុំ​មិន​នឹកស្មានថា​ខ្ញុំ អាច​ឈ្នះ​រង្វាន់​ធំ​នេះ​នោះទេ ។ ពេល​បានឃើញ​ពិធីការិនី​ប្រកាស​អ្នកឈ្នះ​តាម​កម្មវិធី​ផ្សាយ​ផ្ទាល់ ពេលនោះ​ខ្ញុំ​នៅ​ក្នុង​ឡាន ក៏​ប្រញាប់​បត់​ឡាន​ក្នុង​យ៉ាង​ប្រញាប់ប្រញាល់​កុំ​ឲ្យ​ហួសពេល​កំណត់ 45​នាទី​ដើម្បី​មក​ទទួល​រង្វាន់​។ ខ្ញុំ​ជា​អតិថិជន​ចាស់​ដាក់​លុយ​ទុក​ចាយ​ក្នុង​កម្មវិធី​ទ្រូ​ម៉ាន់​នី តែ​ដើម្បី​ផ្សងសំណាង​ខ្ញុំ​ក៏​មក​តម្រង់​ជួរ​នឹង​គេ ហើយក៏​ត្រូវបាន​រង្វាន់​ធំ​នេះ ។ ពិតជា​អស្ចារ្យ ហើយ​រំភើប​ខ្លាំង​មែនទែន» ។

ម្ចាស់​រង្វាន់​ធំ iPhone XS ម្នាក់នេះ បាន​បន្ថែម​ដែរ​ថា​ ៖ «​ខ្ញុំ​តែងតែ​ទិញ​កាត​ទូរ​សព្ទ និង​សំបុត្រ​កុន​តាម​កម្មវិធី​ទ្រូ​ម៉ាន់​នី​ជាប្រចាំ​ព្រោះ ចំណេញ​បាន​៥០% »​។

ស្ថិតក្នុង​កម្មវិធី​ចាប់​រង្វាន់​ស្វែងរក​អ្នកឈ្នះ លោក សំ សុទ្ធា​រ៉ា នាយក​ពាណិជ្ជកម្ម​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី បាន​មានប្រសាសន៍ថា ៖ «​ក្រុមហ៊ុន នឹងមាន​ការផ្តល់ជូន​ពិសេសៗ​ជាច្រើន​ទៀត​ដល់​អ្នក​ដែល​ប្រើ​កម្មវិធី​ទ្រូ​ម៉ាន់​នី​ទាំងអស់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ បន្ថែម​ពីលើ​ការបញ្ចុះ​តម្លៃ ៥០%​លើ​សំបុត្រ​កុន បញ្ចូល​លុយ​ទូរ​សព្ទ ការ​ញ៉ាំ​អាហារ និង​សេវាកម្ម​ជាច្រើន​ទៀត​»​។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​បានធ្វើការ​សម្ភោ​ធ​បញ្ជរ​ថ្មី​របស់ខ្លួន​សាខា​អ៊ី​អន​សែន​សុខ​រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​១៩ ដល់ ថ្ងៃទី​២១​ខែតុលា ដោយ​រៀបចំ​កម្ម​វិធីចែក​សំបុត្រ​កុន 2D/3D ឥតគិតថ្លៃ រួមជាមួយ​ការចាប់​រង្វាន់​ជាច្រើន ជាពិសេស​រង្វាន់​ទូរ​សព្ទ​ដៃ​ទំនើប​ម៉ាក iPhone XS ដោយ​ឥតគិតថ្លៃ​ថែម​ទៀតផង​។ លោកអ្នក​អាច​ទាញយក​កម្មវិធី TrueMoney មកប្រើប្រាស់​ដោយ​ចូលទៅ​កាន់ App Store ឬ Play Store ។ ដើម្បី​ទាញយក​កម្មវិធី TrueMoney សូម​ចុច https://bit.ly/2NiWWzz

ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​នេះ អាចទាក់ទង 023 999 639 ឬ​ចូលទៅ​កាន់​ហ្វេ​ស​ប៊ុ​ក TrueMoney Cambodia ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu