Ad Code

ស​.​ប​.​ក ប​ញ្ជេ​ញ​បញ្ជី​ឈ្មោះ​កីឡាករ​២៥​នាក់​ត្រៀម​ចេញទៅ​ប្រកួត​ក្នុង​ពាន AFF Suzuki Cup 2018



សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ កោះហៅ​កីឡាករ​ចំនួន​២៥​នាក់​ដើម្បី​ហ្វឹកហាត់​និង​ប្រមូលផ្តុំ​ចូលរួម​ក្រោម​ការដឹកនាំ​ពី​សំណាក់​កីឡាករ Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ត្រៀម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018 ដែល​នឹង​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា ខាងមុខនេះ​។



​កីឡាករ​ចំនួន​២៥​នាក់​នោះ​មានដូចជា​កីឡាករ សេត រ៉​ស៊ី​ប​,​ចាន់ វឌ្ឍនាកា​,​ហុង ផេង របស់​ក្រុម​បឹងកេត ហើយ​ក្លិប​ក្រសួងការពារជាតិ​មាន​កីឡាករ​៤​នាក់​គឺ ឈិន ឈឿន​,​រ៉ឹ​ម ប៊ុន​ហៀ​ង​, ស ពិសិដ្ឋ និង អ៊ុំ វិចិត្រ​។ ក្រុម​ណាហ្គា​វើ​ល បានជ្រើសរើស​កីឡាករ ស៊ុះ ស៊ូ​ហា​ណា​,​គួច សុ​កុម្ភៈ​,​ឆេង ម៉េង និង​គួច ដា​នី​។ ចំណែក​ភ្នំពេញ​ក្រោ​ន មាន​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន​, អ៊ិន សូ​ដា​វីដ​,​ប្រាក់ ធី​វ៉ា និង​ស៊ិន កក្កដា​។ សារ៉េត គ្រី​យ៉ា​,​នេន សុធា​រ័ត្ន​,​សឿ​យ វិសាល និង​ប្រាក់ មុន្នី​ឧ​ត្ត​ម មកពី​ព្រះខ័ន​រាជ​ស្វាយរៀង​។ ធា​រី ចន្ថា​ប៊ី​ន របស់​ក្លិប Terengganu FA មកពី​លី​គ​ម៉ាឡេស៊ី​។ កីឡាករ ជា វណ្ណ​សាក់​, កែវ សុខ​ផេង​, កែវ សុខ​សិលា​, ទិ​ត្យ ឌី​ណា របស់​ណាហ្គា​វើ​ល និង​កីឡាករ​វ័យក្មេង សៀង ច​ន្ធា របស់​ក្រុម​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​។



យោងតាម​ប្រភព​មកពី​មន្ត្រី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់ថា​ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​រំសាយ​រយៈពេល​ខ្លី​សិន​ក្រោយ​ប្រកួត​ចប់​ជាមួយ​ក្រុម​សឹង្ហ​បុរី កាលពី​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ ហើយ​កោះហៅ​កីឡាករ​ផ្លូវការ​ឡើងវិញ​ប្រមូល​ផ្តុំ​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ ឡើង​វិញទៀត​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup​។



ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានដាក់​គោលដៅ​ប្រកួត​មិត្តភាព​អន្តរជាតិ ចំនួន​៤​លើក​នៅ​ចុងឆ្នាំ​២០១៨ នេះ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018​។ កន្លងមក​កម្ពុជា បាន​ឆ្លងកាត់​ការប្រកួត​មិត្តភាព​អន្តរជាតិ​បាន​៣​លើក​ហើយ​ក្រោម​ការដឹកនាំ​ពី​សំណាក់​អ្នកចាត់ការ​ទូទៅ Keisuke Honda ខណៈ​កាលពី​ប្រកួត​ដំបូង​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ៣​ទល់​១ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។ តាម​គម្រោង​ក្រុម​កម្ពុជា ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​១​លើកចុងក្រោយ​ទៀត​មុន​ដាច់​ឆ្នាំ​២០១៨​នេះ​ពោលគឺ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា តែ​មិនទាន់​កំណត់​គូប្រកួត​បាន​នៅឡើយ​។

បើ​និយាយ​ពី​ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​គឺ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹងធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។ សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពូ​ល A របស់​ក្រុម​កម្ពុជា វិញ​នឹង​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ខណៈ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ឡាវ នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទីក្រុង​ហាណូយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu