Ad Code

អាជ្ញាធរ​ខណ្ឌចំការមន​ដាក់​កម្លាំង​ជាប្រចាំ​នៅមុខ​មន្ទីរពេទ្យ​រុស្ស៊ី​ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​



ភ្នំពេញ ៖ ដោយ​កន្លងទៅ​នៅ​ម្តុំ​ខាងមុខ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត ( ហៅ ) មន្ទីរពេទ្យ រុស្ស៊ី តែង​មាន​ម​ត្តិ​មហាជន​ទូទៅ រិះគន់​អំពី​ភាព​ឥត​សណ្តាប់​ធ្នាប់ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​រំលោភ​យក​ចិញ្ចើម​ផ្លូវ​សាធារណ ធ្វើជា​កន្លែង​ដាក់​តាំង​ទំនិញ​គ្រប់​ប្រភេទ​លក់ រហូត​បង្ក​ការ​កកស្ទះ​ចរាចរ​ជា​ញឹកញាប់ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​ខណ្ឌចំការមន បាន​ដាក់​កម្លាំង​ជាប្រចាំ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ម្តុំ​តំបន់​នោះ​ឲ្យ​បានល្អ​ប្រសើរ។



ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​សណ្តាប់ធ្នាប់ សាលា​ខណ្ឌ​ចំការមន ដឹកនាំ​ដោយ​លោក សុខ បាន ប្រធាន​សណ្តាប់​ធ្នាប់ សាលាខណ្ឌ​ចំការមន បាន​ដាក់​កម្លាំង​ជាប្រចាំ​នៅ​ម្តុំ​ខាងមុខ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត ( ហៅ ) មន្ទីរពេទ្យ រុស្ស៊ី ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បានល្អ។



លោក សុខ បាន ប្រធាន​សណ្តាប់ធ្នាប់ សាលា​ខណ្ឌ​ចំការមន ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់ពី ទទួល​បាន​ការណែនាំ​ពី​លោក​អភិបាលខណ្ឌ​ចំការមន លោក​បាន​ដឹកនាំ​កម្លាំង​សណ្តាប់​ធ្នាប់​ជាច្រើន​នាក់​ឈរជើង​ប្រចាំការ​នៅ​ម្តុំ​ខាងមុខ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត ( ហៅ ) មន្ទីរពេទ្យ រុស្ស៊ី ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ឲ្យ​បានល្អ​ប្រសើរ។



លោក សុខ បាន ប្រាប់​បន្ត​ថា នៅ​តំបន់​ខាង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូ​វៀត ( ហៅ ) មន្ទីរពេទ្យ រ៉ូ​ស្ស៊ី តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ នេះ កន្លងទៅ​តែងមាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​រំលោភ​យក​ចិញ្ចើមផ្លូវ​សាធារណ ធ្វើជា​កន្លែង​ដាក់តាំង​ទំនិញ​គ្រប់​ប្រភេទ ក៏​ដូចជា ម្ហូប អាហារ លក់ នាំ​ឲ្យ​បាត់បង់ សណ្តាប់​ធ្នាប់ របៀបរៀបរយ​សាធារណ រហូត​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរ​ជា​ញឹកញាប់ ដូច្នេះហើយ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នេះ ទើប​លោក​អភិបាលខណ្ឌ​ចំការមន បាន​ណែនាំ​ដល់​កងកម្លាំង​របស់​លោក ចុះ​ឈរជើង​ជាប្រចាំ ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​ម្តុំ​តំបន់​នោះ​ឲ្យ​បាន​ល្អ​ប្រសើរ ដោយ​មិន​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រំលោភ​យក​ចិញ្ចើម​ផ្លូវ​សាធារណ ធ្វើជា​កន្លែង​ដាក់​តាំង ម្ហូប អាហារ ឬ នំ ចំណី លក់​ជាដាច់ខាត ដែល​នាំ​ឲ្យ​បាត់បង់​សណ្តាប់​ធ្នាប់ របៀបរៀបរយ​សាធារណ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu