Ad Code

ម៉ូតូ​២​គ្រឿង បុក​គ្នា នៅ​ខេត្តសៀមរាប ស្លាប់​ពីរ​នាក់ ម្នាក់​ជាម​ន្ត្រី​យោធា



សៀមរាប​ ៖​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មន្ត្រី​យោធា​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ម្នាក់ទៀត​បាន​ស្លាប់​តាមផ្លូវ នៅពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​ជិះ​ម៉ូតូ​បុក​គ្នា​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។



ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​យប់​ថ្ងៃទី​១៤​តុលា​ឆ្នាំ​២០១៨​ត្រង់ចំណុច​អូរ​កូនតឹង ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន​។



នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត ថា​ជនរងគ្រោះ​ទី​១​ឈ្មោះ​សិន ទ្រា ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ មានទីលំនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន ខេត្តសៀមរាប មុខរបរ​យោធា បើក​ម៉ូតូ​ម៉ាក​សង់​ការ៉េ​គ្មាន​ស្លាក​លេខ​ពណ៌​ខៀវ​(​បើកបរ​ពី​ត្បូង​ទៅ​ជើង​) ​បណ្តាល​ឲ្យ (​ស្លាប់​)​នៅ​កន្លែង​។ ​២​ឈ្មោះ​ធឿន ហ៊ុច​ ភេទ​ប្រុស មិន​ស្គាល់​អាយុមានទីលំ​នៅ​ភូមិ ដី​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​ស៊េរី​២០១១​ស្លាក​លេខ ​សៀមរាប​1Q-3275 (​បើកបរ​ពីរ​ជើង​ទៅ​ត្បូង​) របួសធ្ងន់​បញ្ជូន​ទៅ​ខេត្ត​ស្លាប់​តាមផ្លូវ​។​

បច្ចុប្បន្ន​ម៉ូតូ​រងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​អូស​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ស្រែ​ណូយ ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu