Ad Code

ប៉ូលិស​បំបែក​ក្រុមអ្នកតវ៉ា ​ខណៈពេល​ប្រាសាទ​ឥណ្ឌា​ត្រៀម​ទទួលយក​ស្ត្រី



កាលពី​ថ្ងៃ​ពុធ ប៉ូលិស​ឥណ្ឌា​បាន​បំបែកហ្វូង​បាតុករ​ដែល​ព្យាយាម​បញ្ឈប់​ស្ត្រី​ពី​ការ​ចូល​ទៅកាន់​ទីតាំង​ដ៏​ពិសិដ្ឋ​បំផុត​មួយ​នៃ​សាសនា​ហិណ្ឌូ​ដែល​ជា​ប្រាសាទ​លើ​កំពូលភ្នំ​ដែល​ត្រូវបាន​បង្ខំ​ដោយ​ចៅក្រម​ឲ្យ​បើកទ្វារ​របស់ខ្លួន​ចំពោះ​អ្នកធ្វើ​ធម្ម​យាត្រា​ភេទ​ស្រី​ជា​លើកដំបូង​។​

កាលពី​ខែកញ្ញា តុលាការ​កំពូល​បាន​លុបចោល​បំរាម​លើ​ស្ត្រី​ដែលមាន​អាយុ​មក​រដូវ​ចាប់ពី​១០​ឆ្នាំ​ដល់​៥០​ឆ្នាំ​ពី​ការចូល​និង​អធិស្ឋាន​នៅ​ប្រាសាទ Ayyappa របស់​ព្រះវិហារ Sabarimala នៃ​រដ្ឋ Kerala ភាគខាងត្បូង​។​

មនុស្ស​រាប់ពាន់នាក់​បាន​ធ្វើការ​តវ៉ា​មុន​ការបើក​តាម​ការគ្រោងទុក​នៅ​រសៀល​ថ្ងៃ​ពុធ​។​
​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ក្រុម​ដែល​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​តុលាការ​បាន​បញ្ឈប់រថយន្ត​នៅតាម​ផ្លូវ​និង​នៅ​ជំរំ Nilackal ខាងក្រោម​ប្រាសាទ​ដើម្បី​រារាំង​ស្ត្រី​ដទៃ​មិន​ឲ្យ​ចូល​។​

ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ ប៉ូលិស​បាន​បំបែក​ការតវ៉ា​នៅ Nilackal ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​កាន់សាសនា​រាប់រយ​នាក់​ទាំង​បុរស​និង​ស្ត្រី​បន្តដំណើរ​ក្នុង​ឡានក្រុង​ឆ្ពោះទៅកាន់​ប្រាសាទ​នេះ​។ ចម្ងាយ​ប្រាំពីរ​គីឡូម៉ែត្រ​ចុងក្រោយ​នឹងត្រូវ​ធ្វើដំណើរ​ដោយ​ពួក​អ្នកធ្វើ​ធម្ម​យាត្រា​ថ្មើរជើង​។​

ប្រមុខ​ប៉ូលិស​លោក Manoj Abraham ដែល​ទទួលខុសត្រូវ​មន្ត្រីនគរបាល​៥០០​នាក់​នៅ Nilackal បាន​និយាយថា “​យើង​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៧​នាក់​។ នរណាម្នាក់​ដែល​ចង់ទៅ​ប្រាសាទ​បរិសុទ្ធ​នេះ​នឹង​អាច​ទៅបាន​ដោយ​គ្មាន​ឧបសគ្គ​”​។​

ការហាមឃាត់​ដែលមាន​អាយុកាល​រាប់​សតវត្ស​នៅ Sabarimala បាន​ឆ្លុះបញ្ចាំង​ពី​ជំនឿ​ចាស់​ប៉ុន្តែ​នៅតែមាន​ការរីក​រាលដាល​ក្នុង​តំបន់​មួយចំនួន​នៅតាម​ជនបទ​នៃ​ប្រទេស​ឥណ្ឌា​ដែល​ជឿថា ស្ត្រី​មក​រដូវ​គឺ​មិន​ស្អាត​។​

ស្ត្រី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលទៅក្នុង​ប្រាសាទ​ហិណ្ឌូ​ភាគច្រើន​ប៉ុន្តែ​អ្នក​កាន់សាសនា​ភេទ​ស្រី​នៅតែ​ត្រូវបាន​ហាមឃាត់​ពី​ការចូល​នៅ​កន្លែង​ខ្លះ​បើទោះបី​ជាមាន​យុទ្ធនាការ​របស់​សកម្ម​ជន​សិ​ទិ្ធ​មនុស្ស​ប្រឆាំងនឹង​បំរាម​នេះ​ក៏ដោយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu