ប្រជាជនរ៉ូម៉ានីបានបោះឆ្នោតកាលពីថ្ងៃសៅរ៍ថា តើត្រូវចែងក្នុងរដ្ឋធម្មនុញ្ញរបស់ពួកគេដែរឬអត់ថា អាពាហ៍ពិពាហ៍ត្រូវតែមានតែរវាងបុរសនិងស្ត្រីប៉ុណ្ណោះ។
រដ្ឋអភិរក្សភាគខាងកើតអឺរ៉ុបមួយនេះមិនអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍ឬភាពជាដៃគូស៊ីវិលសម្រាប់គូស្នេហ៍ភេទដូចគ្នាទេហើយក៏មិនទទួលស្គាល់អ្នកដែលធ្វើបែបនេះនៅបរទេសដែរ។
យ៉ាងណាក្តី ប្រជាជនរ៉ូម៉ានីនឹងបោះឆ្នោតលើការកំណត់ន័យនៃអាពាហ៍ពិពាហ៍ពីសហជីពនៃ “ប្តីប្រពន្ធ” តាមគំនិតផ្តួចផ្តើមរបស់ក្រុមសង្គមស៊ីវិលមួយដែលគេហៅថា Coalition for the Family ដែលបាននិយាយថា លក្ខខណ្ឌមិនប្រកាន់ពូជសាសន៍អាចធ្វើឲ្យគូស្វាមីភរិយាស្រឡាញ់ភេទដូចគ្នាឈ្នះសិទ្ធិដើម្បីរៀបការនាពេលអនាគត។
ការបោះឆ្នោតនេះត្រូវការអត្រាអ្នកបោះឆ្នោត៣០ភាគរយឬច្រើនជាង៥លាននាក់ដើម្បីឲ្យវាមានសុពលភាព។
ក្រុមសិទិ្ធមនុស្សជាច្រើនដែលកំពុងលើកទឹកចិត្តប្រជាជនឲ្យធ្វើពហិការមិនចូលរួមបោះឆ្នោតបានព្រមានថា ការយល់ព្រមនឹងពង្រឹងនូវការប៉ុនប៉ងបន្ថែមទៀតដើម្បីបោះបង់ចោលសិទ្ធិរបស់ក្រុមជនជាតិភាគតិចនិងជំរុញរដ្ឋសហភាពអឺរ៉ុបមួយនេះធ្លាក់ចូលក្នុងរបបផ្តាច់ការ។
ប៉ុន្មានថ្ងៃមុនការបោះឆ្នោត រដ្ឋាភិបាលបានបន្ធូរបន្ថយការឃ្លាំមើលប្រឆាំងនឹងការក្លែងបន្លំនិងបានកំណត់ជម្រើសសម្រាប់ការជំទាស់ចំពោះលទ្ធផលខណៈនិយតករផ្សព្វផ្សាយរបស់ប្រទេសនេះបានលុបចោលកាលបរិច្ឆេទសម្រាប់ការធ្វើយុទ្ធនាការ។
ការបោះឆ្នោតនេះត្រូវបានគាំទ្រដោយព្រះវិហារគ្រិស្តអូស្សូដក់និងសាសនាដទៃទៀតហើយទទួលបានការគាំទ្រពីគណបក្សនយោបាយទាំងអស់លើកលែងតែមួយប៉ុណ្ណោះនៅក្នុងសភា។
ប័ណ្ណផ្សព្វផ្សាយមួយចំនួននិងការផ្សាយពាណិជ្ជកម្មបានជំរុញឲ្យប្រជាពលរដ្ឋបោះឆ្នោត “Yes” ដើម្បីការពារតម្លៃគ្រួសារបើមិនដូច្នោះទេត្រូវប្រឈមមុខនឹងហានិភ័យដែលគូស្វាមីភរិយាស្រឡាញ់ភេទដូចគ្នាលួចកូនឬសុំកូនរបស់ពួកគេយកទៅចិញ្ចឹម៕ REUTERS
Source: Kampuchea Thmey Daily
0 Comments