ភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនីសម្បូរវោហារស័ព្ទមិនចេះរីងស្ងួតកញ្ញា ឌួង ហ្សូរីដា ខណៈពេលដែលអ្នកម្តាយជាទីស្រលាញ់វិលត្រឡប់ពីការព្យាបាលជំងឺនៅប្រទេសថៃមានរយៈពេលជិត២ខែកន្លងមកនោះ ក្រៅតែពីការសប្បាយរីករាយនាងក៏បានបញ្ចេញផ្ទះវិឡារដ៏ស្កឹមស្កៃរបស់ខ្លួនស្វាគមន៍អ្នកម្តាយផងដែរ។
ទស្សនិកជនប្រាកដជាបានដឹងគ្រប់គ្នាហើយថាកញ្ញា ឌួង ហ្សូរីដាបច្ចុប្បន្នមិនត្រឹមតែទទួលបានជោគជ័យ និងគាំទ្រច្រើនលើវិស័យសិល្បៈនោះទេ នាងថែមទាំងកំពុងតែមានភាពមមាញឹកខ្លាំងជាមួយអាជីពលក់ផលិតផលតាមប្រព័ន្ធអនឡាញទៀតផង។ ភាពជោគជ័យទាំងនេះហើយទើបធ្វើឲ្យតារាស្រីកញ្ញា ឌួង ហ្សូរីដា មានឱកាសប្រមូលលុយបានច្រើន។
យ៉ាងណាមិញស្របពេលដែលអ្នកម្តាយជាទីស្រលាញ់របស់ខ្លួនទើបវិលត្រឡប់ពីការព្យាបាលជំងឺនៅឯប្រទេសថៃកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨កន្លងមកនេះ តារាសម្តែងនិងពិធីការិនីកញ្ញាឌួង ហ្សូរីដា មិនត្រឹមតែបង្ហាញអារម្មណ៍សប្បាយរីករាយប៉ុណ្ណោះទេ នាងក៏បាននាំម្តាយចូលស្នាក់នៅលើវិឡារដ៏ធំស្កឹមស្កៃទៀតផង។
ស្រីស្រស់ ឌួង ហ្សូរីដា បង្ហោះសារភ្ជាប់ជាមួយរូបភាពមកថា ទីបំផុតព្រះរស់របស់យើងជាសះស្បើយពីជំងឺអាចចេញពីមន្ទីរពេទ្យបន្ទាប់ពីសម្រាកពេទ្យនៅស្រុកថៃអស់រយៈពេលជាង ១ខែកន្លះមក ។ Mama វិលត្រលប់មកផ្ទះវិញហើយ...!សូមស្វាគមន៍ការត្រឡប់មកវិញសូមអរគុណដល់ទេវតានិងវត្ថុសក្ដិសិទ្ធិក្នុងលោកដែលលោកមានធម៌មេត្តាជួយផ្តល់ជីវិតថ្មីជូនអ្នកម្តាយ ដើម្បីជាម្លប់សម្រាប់កូនៗ។
ពិធីការិនីចាស់វស្សារក្សាបានប្រជាប្រិយភាពនិងរូបសម្រស់ស្រស់ស្អាតកញ្ញា ឌួង ហ្សូរីដា បានលើកឡើងបន្ថែមទៀតថា យប់នេះសុំច្បាប់សម្រាកពីការឡាយមួយយប់ដើម្បីជួបជុំគ្រួសារនិង កូនចៅក្នុងផ្ទះណា...។ អតិថិជនចង់បាកុម្ម៉ង់ផលផលិតផលតាមឆាតបានណា...។ សូមបញ្ជាក់ថាអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនៅពេលនេះគឺស្ថិតនៅត្រង់តារាស្រី ឌួង ហ្សូរីដា បានទម្លាយផ្ទះវិឡារថ្មីស្របពេលជំងឺម្តាយបានជាសះស្បើយឡើងវិញ៕
Source: Kampuchea Thmey Daily
0 Comments