ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបង្ហើបឲ្យដឹងថា គាត់កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តវេជ្ជសាស្ត្រថ្មីៗថាតើគាត់មានជំងឺមហារីកដែរឬក៏អត់។
លោក Duterte អាយុ៧៣ឆ្នាំគឺជាមនុស្សដែលមានវ័យចាស់ជាងគេបំផុតដែលបានជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងប្រទេសហើយមានការរំពឹងទុកកាន់តែខ្លាំងអំពីសុខភាពរបស់គាត់ចាប់តាំងពីគាត់ឡើងកាន់អំណាចក្នុងឆ្នាំ២០១៦មក។
នៅក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីបាននិយាយថា គាត់បានទទួលការឆ្លុះពិនិត្យសរីរាង្គកាយនិងការឆ្លុះពោះវៀនកាលពីបីសប្តាហ៍មុនប៉ុន្តែគាត់ត្រូវបានណែនាំក្នុងសប្តាហ៍នេះដើម្បីធ្វើការពិនិត្យម្តងទៀត។
លោកបាននិយាយថា “ខ្ញុំមិនដឹងថា ខ្ញុំនៅកន្លែងណានោះទេ។ ខ្ញុំត្រូវរង់ចាំវាប៉ុន្តែខ្ញុំនឹងប្រាប់អ្នកថាតើវាជាជំងឺមហារីកមែនឬអត់។ ហើយប្រសិនបើវាស្ថិតនៅដំណាក់កាលទីបីនោះ គ្មានការព្យាបាលទៀតទេ ខ្ញុំនឹងមិនពន្យារការឈឺចាប់របស់ខ្ញុំនៅក្នុងការិយាល័យឬកន្លែងណាទេ”។
មានការរំពឹងទុកយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបន្ទាប់ពីលោក Duterte ខកខានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធនិងព្រឹត្តិការណ៍សាធារណៈមួយផ្សេងទៀត។
អ្នកនាំពាក្យលោក Harry Roque បាននិយាយថា រដ្ឋាភិបាលសូមបដិសេធថា មេដឹកនាំរូបនេះមិនមានបញ្ហាសុខភាពទេ។ លោក Roque បានបន្ថែមថា “ខ្ញុំសូមអះអាងដល់អ្នកថា ខ្ញុំមិនទទួលបានព័ត៌មានថា គាត់ទៅមន្ទីរពេទ្យនោះទេ”។
លោក Duterte ធ្លាប់បាននិយាយថា គាត់ឈឺក្បាលប្រកាំងជារៀងរាល់ថ្ងៃរួមទាំងជំងឺ Buerger ដែលជាជំងឺមួយប៉ះពាល់ដល់សរសៃឈាមនិងអវយវៈជាទូទៅសារតែការជក់បារីផងដែរ។
គាត់បានលើកឡើងពីបញ្ហាសុខភាពមិនល្អរបស់គាត់ថាជាមូលហេតុនៃការរំលងព្រឹត្ដិការណ៍នានាអំឡុងកិច្ចប្រជុំកំពូលនៅក្រៅប្រទេស៕ AFP
Source: Kampuchea Thmey Daily
0 Comments