Ad Code

ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម​គូ​បូ​តា​ដ៏​ធំ​បំផុត ​ត្រឡប់​មក​វិញ​ហើយ



Kubota​ ដែល​ជា​អ្នក​នាំ​មុខ​គេ​ខាង​ផ្នែក​គ្រឿងយន្ត​កសិកម្ម​នៅ​កម្ពុជា ក៏ដូចជា​ទូទាំង​តំបន់​អាស៊ាន​តែងតែបាន​រៀបចំ​មហា​ព្រឹត្តិការណ៍ ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម​គូ​បូ​តា ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​របស់​ខ្លួន។

ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៥ ដែល​គូ​បូ​តា​បានរៀបចំ​មហា​ព្រឹត្តិការណ៍​ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម​ហើយ​រឹតតែ​អស្ចារ្យ​ជាង​ឆ្នាំមុនៗ​ទៅទៀត គូ​បូ​តា​បាន​ពង្រីក​ព្រឹត្តិការណ៍​នេះ ​រហូតដល់​ទៅ​ចំនួន​៨ ខេត្ត​ក្រុង​ទូទាំងប្រទេស​កម្ពុជា​។ ពិសេស​ជាងនេះទៅទៀត គូ​បូ​តា​ក៏បាន​នាំមក​នូវ​កម្មវិធី​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដ៏​ជក់ចិត្ត​សំរាប់​បងប្អូន​ប្រជាកសិករ​ទស្សនា​កំសាន្ត​ក្នុង​កម្មវិធី​ពិព័រណ៍​នេះ​ផងដែរ។

នេះ​គឺជា​ដំណាក់កាល​ទី​២ ដែលមាន​គូ​បូ​តា​នឹង​បន្ត​រៀបចំ​ព្រឹត្តិការណ៍​នេះ​ចំនួន​៥​ខេត្ត​។ គួរ​បញ្ជាក់ថា​នៅក្នុង​ដំណាក់កាល​ទី​១ កាលពី​ខែឧសភា គូ​បូ​តា​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ចំនួន​២​ខេត្ត​រួចមកហើយ គឺ​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ​។​

នៅ​ដំណាក់កាល​ទី​២ ហើយ​ជា​ព្រឹត្តិការណ៍​ទី​៣ ដែល​គូ​បូ​តា​បានរៀបចំ​នៅ​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨​។ នៅក្នុង​កម្មវិធី​នេះ​ ក៏​ទទួលបាន​ការចូលរួម​យ៉ាង​កកកុញ​ពី​សំណាក់​ប្រជាកសិករ​ខេត្តព្រៃវែង ក៏​ដូច​ជា​ខេត្ត​នានា​ទូទាំងប្រទេស​កម្ពុជា ដែល​ពួកគាត់​រីករាយ​ទទួល​បាន​បទពិសោធន៍​​​ជាច្រើន​ពី​គូ​បូ​តា និង ទស្សនា​សកម្មភាព​ផ្សេងៗ​ជាច្រើន​ដែល​មាន​ដូចជា ​៖ ​ការ​តាំង​បង្ហាញ​ផលិតផល គូ​បូ​តា ថ្មីៗ​ជាច្រើន​ប្រភេទ ព័ត៌មាន​នានា​ស្តីពី​វិធី​ធ្វើស្រែ​ចំការ​ដើម្បី​ទទួល​បាន​ទិន្នផល​ល្អ​បំផុត​សម្រាប់​កសិផល ស្រូវ ពោត និង​ដំឡូង។

ការធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល​នានា​នៅលើ​ផ្ទៃដី​ពិត ដើម្បី​បង្ហាញ​ជូន​ពី​របៀប​នៃ​ការ​ដំណើរការ​របស់​គ្រឿងយន្ត​កសិកម្ម​គូ​បូ​តា​ដ៏​ទំនើបៗ។ ការចាប់​រង្វាន់​ធំៗ​ជាច្រើន​ជួន​ដល់​បងប្អូន​ប្រជាកសិករ​ដែល​បាន​ចូលរួម និង ការ​ទទួលបាន​កាដូ​ពិសេស​ពី​គូ​បូ​តា​ចំពោះ​ប្រជាកសិករ​ណា ​ដែល​បាន​កក់​ទុក​នូវ​ផលិតផល​គូ​បូ​តា​ណាមួយ។

ការ​ប្រ​កួត​ប្រដាល់​គុណ​ខ្មែរ​ដ៏​អស្ចារ្យ​ពី​សំណាក់​កីឡាករ​គុណ​ខ្មែរ​ល្បីៗ​នៅ​កម្ពុជា។ ពិព័រណ៍​គ្រឿងយន្ត​កសិកម្ម​គូ​បូ​តា​នឹង​បន្តដំណើរ​ទៅកាន់​៤​ខេត្ត​ផ្សេងទៀត។ សូម​អញ្ជើញ​បងប្អូន​ប្រជាកសិករ​នៅក្នុង​ខេត្ត​នីមួយៗ ក៏​ដូចជា​ខេត្ត​នានា​ទូទាំង​ប្រទេស ចូលរួម​ទស្សនា​ដោយ​ឥតគិតថ្លៃ ដែល​កាលបរិច្ឆេទ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ក្នុង​៤​ខេត្ត​ទៀត​នេះ​ដូចខាងក្រោម​៖
​ខេត្តបាត់ដំបង ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨
​ខេត្ត​ឧ​ត្ត​មានជ័យ ថ្ងៃទី​២៥​ខែតុលា ឆ្នាំ​២០១៨
​ខេត្តព្រះវិហារ ថ្ងៃទី​១​ខែ​វិច្ឆិកា ឆ្នាំ​២០១៨
​ខេត្តស្ទឹងត្រែង ថ្ងៃទី​៨​ខែ​វិច្ចិការ ឆ្នាំ​២០១៨

គូ​បូ​តា​សង្ឃឹម​យ៉ាង​មុតមាំ​ថា​កម្មវិធី​ដ៏​អស្ចារ្យ​ប្រចាំ​ឆ្នាំនេះ​នឹង​ផ្តល់​ចំនេះដឹង​ដ៏​មាន​សារសំខាន់​ដល់​ប្រជាកសិករ​ខ្មែរ ក្នុង​ការធ្វើ​ទំនើបកម្ម​ការងារ​កសិក​ម្ម​របស់ខ្លួន​ដោយ​បច្ចេកវិទ្យា​ថ្មី​ដើម្បី​អនាគត​របស់​គ្រឿងចក្រ​កសិកម្ម​គូ​បូ​តា​ដើម្បី​កាត់បន្ថយ​ចំនាយ​បង្កើន​ទិន្នផល​ជា​អតិបរមា និង​ទទួលបាន​ចំនូល​កាន់តែច្រើន​ដែល​ធ្វើអោយ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ខ្មែរ​កាន់តែ​ប្រសើរ​និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​។​

​គួរកត់សំគាល់​ផង​ដែលថា នៅក្នុង​ឆ្នាំនេះ គូ​បូ​តា​បាននិងកំពុង​រៀបចំ ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ដូចជា ការប្រគុំ​តន្ត្រី Kubota ZT concerts នៅក្នុង​ខេត្ត កំពង់ធំ និង ព្រៃវែង​កាលពី​ខែ​មិនា​កន្លងទៅ និង ព្រឹត្តិការណ៍​Kubota ZT Parade ដែល​បាននិងកំពុង​តែ​រៀបចំ​ផងដែរ​នៅតាម​បណ្តា​ស្រុក និង ខេត្ត​នានា​ជាច្រើន ទូទាំងប្រទេស​កម្ពុជា​។​

​សំរាប់​ព័​ត៍​មានប​នែ្ថ​ម សូម​ទាក់ទង​ភ្នាក់ងារចែកចាយ​គូ​បួ​តា​ដែល​នៅ​ជិត​លោកអ្នក ឫ ទូរស័ព្ទ​ទៅកាន់​ផែ្ន​ក​សេវាកម្ម​បន្ទាន់​គូ​បូ​តា​លេខ 1800-20-1747(​ឥតគិតថ្លៃ​)​រឺ ចូលទៅ​កាន់​Kubota Facebook page:Kubota Kampuchea Club៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu