ភ្នំពេញ ៖ យុវជនឈាមរាវ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះចាប់ក្របួចភ្លាមៗខណៈដែលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ស្ត្រីជនបរទេសបានសម្រេចហើយតែគេចខ្លួនមិនរួចកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែង១៨៤ ភូមិ០១ សង្កាត់ជ័យជំនះខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា លទ្ធផលក្នុងកិច្ចប្រតិបត្តិការបង្ក្រាប ករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តិដោយជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីជនជាតិអាមេរិកម្នាក់ អាយុ២៤ឆ្នាំ បានសម្រេច ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវបានកម្លាំងល្បាតរបស់ខណ្ឌ នឹងកម្លាំងឈរគោលដៅរបស់ប៉ុស្តិ៍ រួមទាំងកម្លាំងសណ្តាប់សាលាខណ្ឌដែលនៅក្បែរនោះ ឃើញហេតុការណ៍ ក៏បានដេញប្រផាប់ចាប់ប្រផីង បណ្តាលឲ្យជនសង្ស័យទាំង០២នាក់ ភ័យញ័ររ៉េចង្កូត ដួលម៉ូតូ ភ្លាមនោះត្រូវបានប្រជាពលរដ្ឋព្រួតវាយបណ្តាលឲ្យរងរបួស បន្ទាប់មកកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នោះយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ជៀសវាងកំហឹងប្រជាពលរដ្ឋនៅតែបន្ត។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២នាក់នោះទី១ឈ្មោះសុខ ចាន់ថា ហៅថា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខអា១៦ផ្លូវជាតិលេខ៥ភូមិក្រោលគោ សង្កាត់ឫស្សីកែវទី២ឈ្មោះ ចាន់ ដាវីត ហៅអាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវ ។ រួមនឹងដកហូតម៉ូតូមួយគ្រឿងដែលជាមធ្យោបាយធ្វើសកម្មភាព ផងដែរ។
ជាមួយគ្នានោះដែរសមត្ថកិច្ចបាននឹងកំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ បន្តយកបក្ខពួកនៅសេសសល់ព្រមទាំងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសតាមភូមិសាស្ត្របណ្តាខណ្ឌផ្សេងៗកន្លងមក។ និងទិសដៅបន្តកម្លាំងជំនាញខណ្ឌប៉ុស្តិ៍បន្តពង្រឹងនឹងជំរុញការអនុវត្តទប់ស្កាត់បទល្មើសគ្រប់ប្រភេទ៕
Source: Kampuchea Thmey Daily
0 Comments