បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលជាជនល្មោភកាម ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពល្បួងរំលោភក្មេងស្រីដែលជាអនីតិជនរហូតបានសម្រេច ថែមទាំងឲ្យលុយចំនួន ៥០០ រៀលប៉ុណ្ណោះ ដល់ក្មេងស្រី ។
យោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះឈ្មោះ សុន អយ អាយុ៣៨ឆ្នាំ រស់នៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានអះអាងថា ក្រោយពីកូនស្រីរបស់គាត់ ឈ្មោះ ណន រស់ អាយុ១១ឆ្នាំ បានរៀបរាប់ប្រាប់ថា ឈ្មោះ ចាន់ ហ៊ាម ហៅបុល អាយុ ៣៥ឆ្នាំ បានធ្វើសកម្មភាព ចាប់រំលោភនាងរហូតបានសម្រេចរួចមក នៅវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចបឹងបេង ក្នុងភូមិ ឃុំ ខាងលើ ទើបគាត់ចូលខ្លួនទៅប្តឹងប៉ូលិសតែម្តង។
ក្រោយពីទទួលបណ្តឹងនេះភ្លាម នៅវេលាម៉ោង ៣ និង ០៥នាទី ល្ងាចថ្ងៃដដែលកម្លាំងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសុំគោលការណ៍ទៅលោក ព្រះរាជអាជ្ញា នួន សាន ព្រមទាំងបានចុះទៅកាន់ចំណុចខាងលើ ដើម្បីធ្វើការឃាត់ខ្លួន ជនសង្ស័យយកមកសាកសួរ នៅអធិការដ្ឋាន។
តាមការសារភាពពីជនសង្ស័យ បាននិយាយថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានទៅលេងជាមួយក្មេងៗដទៃ នៅខាងក្រោយផ្ទះរបស់ខ្លួនដែលខ្លួនកំពុងជួសជុលចង្ក្រានបាយ នៅពេលនោះដែរខ្លួនហាក់ដូចជាមានអារម្មណ៍ ក៏បានបបួលក្មេងស្រីរូបនោះទៅបេះផ្លែថ្នឹងនៅឯវាលស្រែខាងក្រោយភូមិ ដើម្បីជាលេសក្នុងការរួមភេទជាមួយនាង។
ពេលនោះនាងក៏ព្រមទៅជាមួយ ដោយខ្លួនក៏បានយកម៉ូតូវេវកញ្ចាស់របស់ខ្លួនដឹកនាងទៅដល់វាលស្រែ ក្បែរមាត់បឹង ខ្លួនក៏បាននាំនាងទៅក្រោយដើមអំពិលរួចក៏ចាប់បង្ខំរំលោភនាងរហូតបានសម្រេច ទើបប្រគល់លុយឲ្យនាង៥០០រៀល ដោយប្រាប់នាងថា កុំប្រាប់អ្នកណាដឹងឲ្យសោះ រួចក៏ដឹកនាងត្រឡប់មកផ្ទះវិញជាធម្មតា។
ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈទៅលើអនីតិជននេះដែរ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយឡែកក្មេងស្រីដែលជាអនីតិជន ត្រូវបានកម្លាំងបញ្ជូនទៅឲ្យអង្គការពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments