ជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានបង្ខំចិត្តឆ្លងកាត់តាមព្រំដែនភាគពាយព្យរបស់ប្រទេសហ្គាតេម៉ាឡាកាលពីថ្ងៃសុក្រហើយបានឡើងស្ពានមួយដែលនាំពួកគេទៅប្រទេសម៉ិកស៊ិកដែលនៅទីនោះប៉ូលិសប្រឆាំងកុបកម្មបានរុញច្រានឲ្យពួកគេត្រឡប់មកវិញដើម្បីបញ្ឈប់ក្បួនធ្វើដំណើររបស់ពួកគេឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។
ក្បួនដំណើរដែលភាគច្រើនជាជនអន្តោប្រវេសន៍ហុងឌូរ៉ាសបានបង្កឲ្យមានវោហាសាស្ត្រប្រឆាំងនឹងជនអន្តោប្រវេសន៍ពីសំណាក់ប្រធានាធិបតីអាមេរិកលោក Donald Trump។ ក្បួននេះបានសម្រុកចូលតាមជួរប៉ូលិសនិងរបាំងផ្លូវនៅរបងចុងក្រោយលើព្រំដែនភាគខាងត្បូងរបស់ម៉ិកស៊ិក។
នៅចុងស្ពានលើទន្លេ Suchiate ដែលជាផ្នែកខាងលិចនៃព្រំដែនម៉ិកស៊ិក - ហ្គាតេម៉ាឡា ពួកគេបានគប់ដុំថ្មនិងវត្ថុដទៃទៀតដាក់ប៉ូលិសកុបកម្មរាប់រយនាក់ដែលបានឆ្លើយតបមកវិញដោយគ្រាប់កាំភ្លើងជ័រនិងឧស្ម័នបង្ហូរទឹកភ្នែក។
ជនអន្តោប្រវេសន៍ ប៉ូលិសសហព័ន្ធនិងអ្នកកាសែតជាច្រើននាក់បានរងរបួស។
ជនចំណាកស្រុកច្រើននាក់ប៉ូលីសសហព័ន្ធនិងអ្នកកាសែតត្រូវបានរងរបួស។
នាង Marta Ornelas Cazares អាយុ២៨ឆ្នាំដែលកំពុងបំបៅកូនរបស់នាងប៉ុន្តែបានបាត់បង់កូនពីរនាក់ផ្សេងទៀតដែលមានអាយុ១០និង១៥ឆ្នាំក្នុងភាពច្របូកច្របល់បាននិយាយថា “យើងកំពុងរត់ចេញពីអំពើហិង្សាហើយពួកយើងបានមកដល់ទីនេះប៉ុន្តែពួកគេវាយយើងថែម”។
នាងបានប្រាប់ AFP ថា “ខ្ញុំមិនដឹងថាមានអ្វីកើតឡើងនោះទេ ខ្ញុំគិតថាយើងនឹងឆ្លងទៅដោយសន្តិវិធីហើយភ្លាមៗនោះមានដុំថ្មហោះមកនិងឧស្ម័នបង្ហូរទឹកភ្នែក”។
អាជ្ញាធរម៉ិកស៊ិកបានទទូចថា ជនអន្តោប្រវេសន៍គ្មានឯកសារនឹងត្រូវដាក់ពាក្យសុំស្វែងរកសិទ្ធិជ្រកកោនម្តងម្នាក់ៗដើម្បីចូលក្នុងប្រទេសនេះ។
ជនអន្តោប្រវេសន៍ជាទូទៅបានគេចចេញពីភាពក្រីក្រនិងអសន្ដិសុខនៅក្នុងប្រទេសហុងឌូរ៉ាសដែលនៅទីនោះក្រុមជើងកាងតាមដងផ្លូវបានកាន់កាប់ជាមួយនឹងអំពើហិង្សាយ៉ាងឃោរឃៅ។
ជាមួយនឹងអត្រាឃាតកម្ម៤៣នាក់ក្នុងចំណោមមនុស្ស១០០,០០០នាក់, ហុងឌូរ៉ាសគឺជាប្រទេសដែលមានអំពើហិង្សាខ្លាំងក្លាបំផុតនៅក្នុងពិភពលោក៕ AFP
Source: Kampuchea Thmey Daily
0 Comments