Ad Code

ពេលណា​ទៅ​ទើប​អ្នកបើកបរ​នាំគ្នា​គោរព​ចរាចរណ៍



ភ្នំ​ពេ​ញ ៖ អ្នក​ដែល​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​បាន​ធ្វើ​ការ​រិះគន់​ទៅលើ​អ្នកដំណើរ​ដទៃទៀត​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​។

ជាក់ស្តែង​នៅក្នុង​រូបភាព​ខាងលើ​នេះ​ គឺ​គេ​បានឃើញ​ម៉ូតូ​៣​គ្រឿង​នេះ ​បាន​ឈប់​លើ​គំនូស​សំរាប់​អ្នក​ថ្មើរជើង​ឆ្លងកាត់​ហើយ​ក្នុង​នោះ​មាន​មន្ត្រី​សមត្ថកិច្ច​យោធា​មួយរូប​អត់​ពាក់មួក​ការពារ​សុវត្ថិភាព​ថែម​ទៀតផង​។

បងប្រុស​ម្នាក់​បាន​និយាយ​ថា ​តើ​ដល់​ពេលណា​ទើប​អ្នកបើកបរ​ទាំងឡាយ​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ ហើយ​បើ​ឈប់​លើ​គំនូស​បែបនេះ​គឺ​នគរបាល​ចរាចរណ៍​មាន​សិទ្ធិ​ផាកពិន័យ​ប៉ុន្តែ​ប៉ះចំ​នគរបាល​ស្លូត​ទើប​អ្នក​ល្មើសច្បាប់​នៅតែ​បន្ត​ខុស​រហូត​ទៅ​។

ទាក់ទិន​ទៅ​នឹង​ករណី​ល្មើសច្បាប់​ចរាចរណ៍​នេះ​លោក​វរសេនីយ៍ទោ ឯក ​សារ៉ន អធិការ​រង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​សណ្តាប់​ធ្នាប់​ចរាចរណ៍​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ​រាល់ថ្ងៃ​នេះ​កម្លាំង​នគរបាល​របស់​បាន​ចុះ​ឃាត់​ចាប់​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​តិច​ជាង​៥០​នាក់​នោះទេ​។ អ្នកបើកបរ​ដែល​មិន​គោរព​ច្បាប់​នេះ​ភាគច្រើន​បើកបរ​បញ្ច្រាសទិស​និង​មិន​ពាក់មួក​ការពារ​សុ​វត្ថិភាព​។

លោក​អធិការ​ង​បាន​បន្ត​ថា ​អ្នកបើកបរ​ដែល​មិន​គោរព​ច្បាប់​គឺ​ភាគច្រើន​ជា​ក្មេងស្ទាវ​និង​ស្ត្រី​តែ​ក្នុង​នោះ​អ្នក​គោរពច្បាប់​ គឺ​មាន​ច្រើន​។ ​ចំពោះ​អ្នកបើកបរ​បញ្ច្រាស​ទិស​ច្រើនតែ​ពេល​កកស្ទះ​ចរាចរណ៍​ម្តងៗ​គឺ​អ្នកបើកបរ​ម៉ូតូ​នាំគ្នា​ជិះ​បញ្ច្រាស​ដែល​បង្ក​ឲ្យ​កាន់តែ​កកស្ទះ​ចរាចរណ៍​បន្ថែម​ទៀត​។

លោក​អធិការ​រង​បាន​ឲ្យ​ដឹង​ថា ​ចាប់តាំងពី​ថ្ងៃ​កាន់បិណ្ឌ​១​រហូតមកដល់​បិណ្ឌ​៩​នេះ​គឺ​ក្នុង​ទឹកដី​ខណ្ឌ​ច្បារអំពៅ​ពុំ​មាន​ជួប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​បាត់​បង់ជីវិត​នោះ​ឡើយ​ គឺ​គ្រាន់តែ​រង​របួស​ហើយ​ករណី​គ្រោះថ្នាក់​នេះ​ផ្តើម​ចេញ​ពី​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu