Ad Code

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះ​សួរ​សុខ​ទុក្ខ និង​នាំ យក​សម្ភារៈ​ប្រើប្រាស់​ចែក​ជូន ដល់ យោធា​នៅ​អង្គភាព​វរៈ​សេនា​តូច​លេខ​២ ការពារ​ព្រំដែន​គោក នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត



ភ្នំពេញ ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អាជ្ញាធរ ខេត្តកំពត ព្រមទាំង​គណៈប្រតិភូ​ក្រសួង កាលពី​ថ្មី​កន្លង​មក​នេះ បាន​ចុះទៅ​សំណេះសំណាល​និង​សួរសុខទុក្ខ​នាយទាហាន ពលទាហាន​នៅ​អង្គភាព​វរៈ​សេនា​តូច​លេខ​២ ការពារ​ព្រំដែន​គោក នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ដែលមាន​ទីតាំងនៅ​ភូមិ​តា​ចាន់ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត​។



​តាម​ការ​រាយការណ៍​រ​បស់​លោក​វរសេនី​យ៍ទោ យឿ​ង រតនា មេបញ្ជាការ​វរសេនា​តូច ២ ការពារ​ព្រំដែន​គោក នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អង្គភាព​ទទួលបន្ទុក​ការពារ​ព្រំដែន​ខេត្តកំពត ជាប់​នឹង​ខេត្ត​គៀង យ៉ាង ប្រទេស​វៀតណា​ម ដែល​មាន​ប្រវែង ៤៣​គីឡូម៉ែត្រ លើ​ភូមិសាស្ត្រ​ចំនួន ៦​ឃុំ នៃ​ស្រុក​បន្ទាយមាស និង​ស្រុក​កំពង់ត្រាច ខេត្តកំពត ដែល​បាន​ល្បាត​ត្រួតពិនិត្យ និង​ការពារ​ដោយ​កងកម្លាំង​ចំនួន ៩៦​នាក់​។



នា​ឱកាស​នោះ រដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​នូវ​សេចក្តី​នឹករលឹក និង​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែល​សម្តេច​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់​ជាខ្លាំង​ចំពោះ​សុខទុក្ខ​របស់​ប្រជាជន ជាពិសេស​នាយទាហាន ពលទាហាន​តែ​បំពេញ​តួនាទី​ឈរជើង​ការពារ​ខ្សែបន្ទាត់​ព្រំដែន​ជុំវិញ​ផ្ទៃ​ប្រទេស​។ ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បានធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ពលិកម្ម ឆន្ទៈ​ដ៏​មោះមុត និង​ពុះពារ​គ្រប់​ឧបសគ្គ​របស់​អង្គភាព​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ដែល​ធានាបាន​នូវ​សុខសន្តិភាព ស្ថេរភាព​សង្គម​ពេញលេញ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គួរ​ជាទី​មោទនៈ​។



​ជាក់ស្ដែង សុខសន្តិភាព និង​ស្ថេរភាព​ពេញលេញ​នេះហើយ​ដែលជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​នាំ​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាព​ក្រីក្រ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ លោក​រដ្ឋមន្ត្រី សង្ឃឹម​និង​ជឿជាក់​ថា អង្គភាព​នឹង​បន្តសកម្មភាព​ការពារ​ព្រំដែន ការពារ​សុខ​សន្តិភាព និង​ស្ថេរភាព​ដ៏​ល្អ​ប្រសើរ​នេះ​ជូន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់ និង​ទូទាំង​ប្រទេស​។ ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រី និង​សហការី​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​លាន​រៀល​សម្រាប់​អង្គភាព​ដោះស្រាយ​រាល់​បញ្ហា​កង្វះខាត គ្រឿង​ឧបភោគ​បរិភោគ ទូក​ល្បាត​ចំនួន ១​គ្រឿង វិទ្យុ​ទំនាក់ទំនង​ខែ​ន​ហ្វូ​ត​ធំ​ចំនួន ៤​គ្រឿង និង​តូច​ចំនួន ១០​គ្រឿង ស័ង្កសី​ចំនួន ១ ០០០​សន្លឹក ពូជ​ត្រី​ចំរុះ ១ ០០០​កូន​ត្រី​សម្រាប់​ចិញ្ចឹម​ក្នុង​ស្រះ​របស់​អង្គភាព និង​កូនឈើ ៥០០​ដើម​សម្រាប់​ដាំ​ក្នុង​បរិវេណ​អង្គភាព​។ ដោយឡែក លោក​រដ្ឋមន្ត្រី​ក៏បាន​ដល់​នាយទាហាន ពលទាហាន​ទាំង ៩៦​នាក់ ដោយ​ក្នុង ១​នាក់​ទទួលបាន​ថវិកា ចំនួន ៣​ម៉ឺន​រៀល​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu