Ad Code

ក្មេង​ប្រុស​៥​នាក់​ នាំ​គ្នា​ទៅលេង​ទឹក​ខៀវ​ដែល​ក្រុមហ៊ុន​ចិន​កាយ​យក​ដី​លក់​ បណ្ដាល​ឲ្យ​លង់​ស្លាប់​ម្នាក់



បន្ទាយមានជ័យ ៖ ម្តាយ​និងឪ​ពុក​អោប​កូន​យំ​ស្ទើរ​ឆ្កួត​ ដែល​ខ្លួន​ខិត​ចិញ្ចឹម​រហូតដល់​វ័យ​ជំទង់​ទៅ​ហើយ​មិនបាន​សងគុណ​វិញ​ផង​ ស្រាប់តែ​កូន​ខ្លួន​បាន​នាំ​មិត្ត​ភ័​ក្រ​៤​នាក់​ទៀត​ ទៅលេង​ទឹក​ខៀវ​ដែល​ក្រុមហ៊ុន​ចិន​កាយ​យក​ដី​លក់​មាន​ជម្រៅ​ដល់​ទៅ​១៥​ម៉ែត្រ​បណ្តាល​ឲ្យ​កូន​របស់​ខ្លួន​ដែល​មិន​ចេះ​ហែល​ទឹកធ្លាក់​ដល់​បាតដី​លង់​ស្លាប់​រហូតដល់​១​ខួប​ ទើប​រក​សព​ឃើញ​។



ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២និង៣០​នាទី​ នៅ​ថ្ងៃទី​៤ ខែតុលា​ ឆ្នាំ២០១៨​ ស្ថិតនៅ​ភូមិ​ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក បន្ទាយមានជ័យ។​



លោក​វរ​សេនី​យ៍​ត្រី​ ជ័យ សុ​ការ​ មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ស្វាយចេក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​កុមារ​រងគ្រោះ​មានឈ្មោះ​ប្រាក់​ សេ​វ៉ា ​ភេទប្រុស​ អាយុ​១៣ឆ្នាំ ឪពុក​ឈ្មោះ​ដន​ប្រាក់ អាយុ​៣៨​ឆ្នាំ ម្តាយ​មានឈ្មោះ​ស៊ូ​សៀម អាយុ​៣៣​ឆ្នាំ​ រស់​ភូមិ​ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក បន្ទាយមានជ័យ។



លោក​វរ​សេនីយ៍​ត្រី​ ជ័យ​ សុ​ការ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​នៅមុន​ពេល​កើតហេតុ​នោះ​ឈ្មោះ​ប្រាក់​សេ​វ៉ា​បាន​បបួល​មិត្ត​ភ័​ក្រ​៤​នាក់​ទៀត ​ទៅ​ងូត​ទឹក​លេង​នៅ​ចំណុច​ទឹក​ខៀវ​ដែល​ក្រុមហ៊ុន​ចិន​កាយ​យក​ដី​លក់​មាន​ជម្រៅ​ដល់​ទៅ​១៥​ម៉ែត្រ​ដោយសារតែ​ខ្លួន​មិន​ចេះ​ហែក​ទឹក​នឹកស្មាន​ថា ​ទឹក​នេះ​រាក់​ក៏​លោត​ពីលើ​ទៅ​ទឹក​បណ្តាល​ឲ្យ​ធ្លាក់​ដល់​បាតដី​តែម្តង​ពេល​នោះ​មិត្ត​ភ័​ក្រ​របស់​ជនរងគ្រោះ​បាន​រត់​មក​ហៅ​ឲ្យ​ឪពុក​ម្តាយ​ជនរងគ្រោះ​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​ទៅ​ជួយរ​កនៅ​មិនឃើញ ​លុះ​ព្រឹក​ថ្ងៃទី៥ ខែតុលា ឆ្នាំ​២០១៨ ទើប​រក​សព​ឃើញ សព​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​ក្រុម​គ្រួសារ​ដឹក​យកមក​ផ្ទះ​ហើយ​បាន​រាយ​ការ​ណ៍​ឲ្យ​សមត្ថកិច្ច​មក​ពិនិត្យ​សព​ ហើយ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ចាត់ចែង​បូជាសព​ទៅតាម​ប្រពៃណី​នៅផ្ទះ​តែម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu