Ad Code

បើក​ម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ ដឹក​បង្គោល​សសរ​ក្រាក់ ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង



សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បើក​ម៉ូតូ​ពេលយប់​ជ្រុល​ទៅ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ដែល​ដឹក​បង្គោល​សសរ​ក្រាក់ ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង រួច​គោយន្ត​កន្ត្រៃ​នោះ​បាន​ទម្លាក់​បង្គោលក្រាក់​ចោល​ ហើយ​បើក​រត់​គេច​ខ្លួនបាត់​។



ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅវេលា​ម៉ោង​២២​និង​៣០​នាទី​ ថ្ងៃទី​៣ ខែតុលា​ ឆ្នាំ​២០១៨ ​ចំណុច​ភូមិ​ដំរី​កូន​ ឃុំ​ពពេល​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​។ នគរបាល​ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ឡើង​ដោយ​ម៉ូតូ​ធុន​C១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០១៣​ ពាក់​ស្លាក​លេខ​សៀមរាប​១K.៩២៩២​ទៅ​បុក​គោយន្ត​កន្ត្រៃ​ដឹក​សសរ​ក្រាក់​ពីក្រោយ​យ៉ាង​ពេញទំហឹង​តែម្តង​បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។



ក្រោយ​កើតហេតុ​គោយន្ត​កន្ត្រៃ​នោះ​បាន​ទម្លាក់​សសរ​ក្រាក់​ចោល​ហើយ​បើក​រត់​គេច​ខ្លួន​បាត់។​ ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​គឺមាន​ឈ្មោះ ទុំ តន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សក្ដា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

គួរ​បញ្ជាក់​ថា នៅក្នុង​ខេត្តសៀមរាប គេ​តែង​សង្កេត​ឃើញ​មាន​រថយន្ត​ចាស់ៗ​និង​គោយន្ត​កន្ត្រៃ​ភាគច្រើន​តែងតែ​មិន​មាន​ចំណាំងផ្លាត ពីក្រោយ​។ ​ចឹ​ង​ហើយ​បានជា​តែងតែមាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​បែបនេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu