Ad Code

ប្រើ​ស្ន​ចាក់​ត្រី​ប៉ុនប៉ង​មនុស្ស​ឃាត ​ព្រោះ​ចង់​ដោះ​ស្រាយគំនុំ​ចាស់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន



តាកែវ ៖ ជនសង្ស័យ​ប្រើ​អំពើហិង្សា​ប៉ុនប៉ង​សម្លាប់​មនុស្ស​មួយ​ករណី ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ ក្រោយ​យក​ស្ន​ចាប់​ត្រី​ទៅ​ចាក់​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​និង​១០​នាទី ស្ថិតនៅ​ភូមិ​កំពង់លាវ ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឃ្លោក ហួយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ជំនីក ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស​។ ចំណែក​ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​យក​ស្ន​ចាក់​ត្រី​ចាក់​នោះ​មានឈ្មោះ ឌឹ​ម បូរី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ដោយ​ត្រូវចំ​មុខ​ខាងស្ដាំ​ចំនួន​០៣​កន្លែង​។ ក្រោយ​កើតហេតុ​ភ្លាម​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​កំ​ពង់រាប ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ព្រមទាំង​ដកហូត​វត្ថុតាង​ស្ន​​ចាក់​ត្រី​ចំនួន​០១ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។

​ប៉ូលិស​បាន​បញ្ជាក់ថា​ មូលហេតុ​ដែល​ឈាន​ដល់​បង្ក​អំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ​នេះ​គឺ​បណ្តាលមកពី​មាន​ជម្លោះ​ពេល​ស្រវឹងស្រា៕ ​វីរៈ​​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu