Ad Code

បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​សំបុក នៅ​ត្រែងត្រយឹង​



កំពង់ស្ពឺ ៖ ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​មួយ​សំបុក​ដ៏​ធំ របស់​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំស្រួច ស្ថិតនៅក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ឃាត់ខ្លួន​មនុស្ស​១១​នាក់ និង​ដកហូត​វត្ថុតាង​ថ្នាំ​ញៀន​១២​កញ្ចប់​ រួមទាំង​ឧបករណ៍​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

នគរបាល​បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​ លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ កម្លាំង​សហការ​រួមមាន​ផ្នែក​សន្តិសុខ​ជំនាញ​គ្រឿងញៀន ចុះ​ដឹកនាំ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​មុខសញ្ញា​ផ្ដល់​ទីតាំង​ចែកចាយ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​សំបុក នៅ​ចំណុច​ផ្ទះ​ឈ្មោះ ហេង ឈាង ភេទ​ស្រី មុខរបរ មិន​ពិតប្រាកដ កាលពី​ថ្ងៃអាទិត្យ ៤​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ វេលា​ម៉ោង​១៦​និង​០៥​នាទី ស្ថិតនៅ​ក្នុងភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​។​

ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​១១​នាក់ ស្រី​០២​នាក់ រួមមាន​ ៖ ១-​ឈ្មោះ សុខ ចិ​ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ចំបក់​, ២-​ឈ្មោះ សុខ គឹម ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ចំបក់​, ៣-​ឈ្មោះ ប៊ូ វឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ទី​២ ឃុំ​ត្រែងត្រយឹង​, ៤-​ឈ្មោះ រឹម សារិន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង​, ៥-​ឈ្មោះ នៅ វ៉ាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង​, ៦-​ឈ្មោះ អេង សុ​គុ​ន្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង​, ៧-​ឈ្មោះ លួ​ន បូ​រា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង​, ៨-​ឈ្មោះ ចាន់ រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង​, ៩-​ឈ្មោះ ភេ​ន សំភាស់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ នៅ​ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង​, ១០-​ឈ្មោះ ហេង ឈាង ភេទ​ស្រី អាយុ ៣៤​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង​(​ម្ចាស់ផ្ទះ​)’ ១១-​ឈ្មោះ សៀវ ហៀ​ង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង​។

ចំណែក​វត្ថុតាង​ដកហូត​រួមមាន​ ៖ គ្រឿងញៀន​ចំនួន​១២​កញ្ចប់ ,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​០១ ,​ម៉ូតូ​ម៉ាក​០៦​គ្រឿង​, ទូរស័ព្ទ​ដៃ​០៦​គ្រឿង ឧបករណ៍​ប្រើប្រាស់ និង​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​។
នគរបាល​បាន​បញ្ជាក់ថា ការបង្ក្រាប​សំបុក​ធំ​នេះ គឺ​កម្លាំង​ជំនាញ​បាន​តាមដាន និង​ស៊ើបអង្កេត​ជា​ច្រើន​ថ្ងៃ​រហូត​កំណត់​បាន​មុខសញ្ញា និង​ទីតាំង​ច្បាស់លាស់​ឈានដល់​ការបង្ក្រាប​តែម្តង​។​

បច្ចុប្បន្ន​មុខសញ្ញា​ពាក់ព័ន្ធ​ទាំង​១១​នាក់ រួមជាមួយ​វត្ថុតាង កម្លាំង​នគរបាល​ស្រុក​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

 

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu