Ad Code



ហាង​នំ​បុ័ង ប្រ៊េ​ដ​ថក បន្ត​បរិច្ចាគ​ថវិកា​៣%​ពី​ការលក់​ភេសជ្ជៈ​ ដើម្បី​ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា
ភ្នំពេញ ​៖ ហាង​នំ​បុ័ង ប្រ៊េ​ដ​ថក​ដែលជា​ហាង​នំប៉័ង​ស្តង់ដារ​សិង្ហ​បុរី នៅតែ​បន្ត​ការ​បរិច្ចាគ​ថវិកា​ចំនួន​៣​ភាគរយ​ពី​ការ​លក់​ភេសជ្ជៈ​ប្រភេទ​២២​អោន​របស់​ខ្លួន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​អាចឱ្យ​មន្ទីរពេទ្យ​ទេវតា​នេះ​ជួយសង្គ្រោះ​និង​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា​រាប់​លាន​នាក់។

ថ្លែង​នៅក្នុង​ពិធី​ប្រារព្ធ​ធ្វើ​ខួប​៤​ឆ្នាំ​នៃ​ការបង្កើត​ហាង​នំប៉័ង ប្រ៊េ​ដ​ថក​កាលពី​ល្ងាច​ថ្ងៃទី​៥​ខែតុលា​នៅ​ផ្សារ​អ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​លោក ប៊ុន យី ប្រធាន​ចាត់ការ​ទូទៅ​នៃ​ហាង​នំ​បុ័ង ប្រ៊េ​ដ​ថក​បាន​មានប្រសាសន៍ថា ​ការ​ប្រារព្ធ​ខួប​៤​ឆ្នាំនេះ ប្រ៊េ​ដ​ថក មាន​រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន​ដូចជា​ទិញ​៥​ថែម​ប្រាំ​និង​នំ​ថ្មី ខាប់​ខេ​ក ព្រមទាំង​មានការ​ប្រកួត​ហូប​នំប៉័ង​យក​រង្វាន់ និង​ការសម្តែង​ពី​ក្រុម​ក្មេង​ខ្មែរ​ដែល​ញាំ​ង​អោយ​ប​រុ​យា​កាស​កាន់តែ​រីករាយ​។​

លោក​បាន​បន្តថា ​ប្រ៊េ​ដ​ថក​នៅតែ​រក្សា​ការបរិច្ចាគ​ថវិកា​៣​ភាគរយ​ពី​ការលក់​ភេសជ្ជៈ​ប្រភេទ​២២​អោន​របស់ខ្លួន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ការបន្ត​កិច្ចប្រតិបត្តិការ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​រាប់លាន​នាក់​។​

សូមជម្រាបថា​ភេសជ្ជៈ​ចំណុះ ២២​អោន មាន​៤​ប្រភេទ​គឺ​ទី​១ Lychee Mojoto, ទី​២ Mango Mojoto,​ទី ៣Passion fruit FM lemonade និង​ទី​៤ Lemons Soda ។​

លោក ប៊ុន យី សង្ឃឹមថា​« ខ្មែរ​យើង​នឹង​រួមគ្នា ចែករំលែក​ក្ដី​ស្រលាញ់ និង​ការជួយ​គ្នា​ទៅវិញ​ទៅវិញ​មក ដើម្បី​ការបង្កើត​បរិយាកាស​កា​រ​រស់នៅ​ជាមួយ​ប្រជាជន​កម្ពុជា​យើង​កាន់តែ​ប្រសើរ ពិសេស​ជួយសង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​តែម្ដង​»។​

លោក ប៊ុន យី បាន​មានប្រសាសន៍​បន្តទៀតថា រហូតមកដល់​ពេលនេះ​ប្រ៊េ​ដ​ថក បាន​បង្កើតបាន​៩​ហាង​ហើយ ក្នុងនោះ​ឆ្នាំ​២០១៨​នេះ បង្កើតបាន​២​ហាង​ដែល​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​ចំនួន​ហាង​នំប៉័ង​ប្រ៊េ​ត​ថក​នេះ​គឺ ដោយសារ​តម្រូវការ​ទីផ្សារ​ខ្ពស់ ការកើនឡើង​នូវ​ទម្លាប់​ពិសា​​នំប៉័ង​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ការកើនឡើង​នូវ​ជីវភាព​ធូរធារ​ជាពិសេស​ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ។​

​លោក​ប្រធាន​ចាត់ការ​ទូទៅ​នៃ​ហាង​នំ​បុ័ង ប្រ៊េ​ដ​ថក បាន​ថ្លែងអំណរគុណ ដល់​អតិថិជន​ដែល​តែងតែ​និយម​គាំទ្រ គ្រប់​ប្រភេទ​នំ និង​ភេសជ្ជៈ​របស់​ហាង​នំ​បុ័ង ប្រ៊េ​ដ​ថក ដែល​តែងតែ​ស្វែងរក និង​បង្កើត​នំ​ប្រភេទ​ថ្មី​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​។​
​សូមបញ្ជាក់ថា ​៖ BreadTalk មាន​សាខា​ចំនួន​៩​ទីតាំង​ហើយ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ សាខា​ទី​១ ធី​ខេ អា​វិ​ន​ញូ​, សាខា​ទី​២ នៅ​ទល់មុខ​ផ្សារ​ទំនើប​ផេ​នស​ល​សម្តេច​ប៉ាន​, សាខា​ទី​៣ បឹង​កេងកង តាម​បណ្តោយ​ផ្លូវ​៥១, សាខា​ទី​៤ ម៉ៅ​សេង​ទុង ទល់មុខ​វិទ្យាស្ថាន​វ៉ាន់ដា​, សាខា​ទី​៥ នៅក្នុង​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី​, សាខា​ទី​៦ នៅតាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម សាខា​ទី​៧ បឹង​ស្នោ​ក្នុង​បុរី​ប៉េង​ហួត ទី​៨ ប្រ៊េ​ដ​ថក សាខា Exchnage Square​និង​ទី​៩​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ហើយ គ្រោង​នឹង​ពង្រីក​សាខា​នៅតាម​ខេត្ត​ដែលមាន​សក្តានុពល​បន្ត​ទៀត​ដូចជា​ខេត្ដ​សៀមរាប និង បាត់ដំបង​ទៀត​ក្នុង​ពេលអនាគត​ខាងមុខនេះ​ផងដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu