Ad Code

សូត្រ ប៊ុន​ធី រកបាន​៣​ពិន្ទុ​បន្ថែម ​ខណៈ​លី ភា​ចាញ់​ថៃ



សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​៣ នៃ​ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម​នៅលើ​សង្វៀន​SEA-TV កាលពី​រសៀល​ថ្ងៃទី​២០​ តុលា​ ២០១៨​នោះ សូត្រ​ប៊ុន​ធី អ្នក​ប្រដាល់​កម្ពុជា​ក្លិប​បក្សី​ស្លាប​ដែក គេ​បានទទួល​៣​ពិន្ទុ​បន្ថែ​ម ខណៈ​ដែល​លី ភា អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង វាយ​ចាញ់​ថៃ បាន​១​ពិន្ទុ​នោះ។​

សូត្រ ប៊ុន​ធី ស៊ី​ថៃ​ផុយ​តែម្តង ដោយបាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Phat Maha ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ហើយ​លី ភា បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Phat Chhayakphum ដោយ​ពិន្ទុ​ដាច់​តែម្តង​។

ដូច្នេះ សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​កម្ពុជា​យើង ដែល​ថិ​ត​ក្នុង​ពូ​ល​A(​ពូ​ល​ខ្មែរ​) គេ​រកបាន​៩​ពិន្ទុ ក្នុង​ជម្រុះ​៣​លើក​នេះ ហើយ​ចំពោះ​លី ភា គេ​បាន​៥​ពិន្ទុ ក្នុង​៣​ប្រកួត​ដូចគ្នា ដោយសារ​គេ​វាយ​ឈ្នះ​១ ចាញ់​២​ប្រកួត ហើយ Phat Maha បាន​៣​ពិន្ទុ ក្នុង​បី​ប្រកួត និង Phat Chhayakphum បាន​៥​ពិន្ទុ សម្រាប់​ការប្រកួត​ជម្រុះ​៣​លើក​នេះ ។​

សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​ជម្រុះ​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម ៣​ជុំ​នេះ នៅក្នុង​ពូ​ល​កីឡាករ​ខ្មែរ​នោះ សូត្រ ប៊ុន​ធី គេ​មាន​លំដាប់​ខ្ពស់​ក្នុងចំណោម ៤​នាក់ គឺ​ឈរលើ​កំពូល​គេ ឯ​ក្នុង​ពូ​ល​ថៃ Phat Thana គេ​ឈរ​លំដាប់​កំពូល​ដែរ ៕

សុខ សុវណ្ណ ស្មើ​ជាមួយ​Yoth Phit ឯ​ហេង វាសនា ឈ្នះ​បារាំង Najib D’jeloudi
​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​វាយ​ស្មើ​ពិន្ទុ ជាមួយ អ្នក​ប្រដាល់​ថៃ​Yoth Phit ហើយ​ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​បារាំង Najib D’jeloudi ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​នាយប់​ថ្ងៃ​សៅរ៍​ទី​២០​តុលា​២០១៨ នៅលើ​សង្វៀន​Ganzberg Top Fighter របស់​SEA-TV ។​

អ្នក​ប្រដាល់​បារាំង Najib D’jeloudi ត្រូវ​ហេង វាសនា វាយ​អោយ​បែក​ឈាម​ក្បាល​ផ្នែក​ខាងស្តាំ​ក្នុង​ទឹក​ទី​២ តែ​អ្នក​ប្រដាល់​បារាំង​រូបនេះ មិន​បោះបង់​ការប្រកួត​នោះទេ គឺ​នៅ ស៊ូ​ប្រកួត​រហូតដល់​ចប់​ទឹក​ទី​៥ និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។

ចំពោះ អ្នក​ប្រដាល់​ជើង​ខ្លាំង សុខ សុវណ្ណ និង​Yoth Phit វិញ គឺ​ប្រកួត​គ្នា​៥​ទឹក​ពេញ ដោយ​វាយ​ទៅ​វា​យមក មិនមាន​អ្នកណា​មានប្រៀប​លើ​អ្នកណា​នោះទេ ទើបបាន​ទទួល​ពិន្ទុ​ស្មើគ្នា​នោះ ។
​ម៉ន ភី​រម្យ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក បាន​វាយ​ឈ្នះ​រិ​ទ្ធ ប្រាក់​ប៊ិន អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ។ ចំណែក ជ័យ ប៊ុន​សង់ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ បាន​ផ្តួល​នី​ន នន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆត្រ​យោង​៩១១ អោយ​សន្លប់​ក្នុង​ទឹក​ទី​៤ ដោយ​ការ​ទាត់​ផ្កាប់​ចាន​ចំក​ញ្ចឹ​ង ក ធ្វើអោយ​នី​ម នន សន្លប់​លើ​រេញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu