ភ្នំពេញ ៖ កវីនិពន្ធវ័យក្មេងម្ចាស់បទ រងា ច្រៀងដោយតារាចម្រៀងពហុជំនាញអ្នកនាង ខាត់សុឃីម គឺលោក ស៊ីវ ចន្ទ ស្របពេលដែលមានការលើកឡើង និងសំនួរថាហេតុអ្វីបានជាលោកមិនព្រមចូលនិពន្ធនៅក្នុងផលិតកម្មណាមួយនោះ ភ្លាមៗនេះ ត្រូវបានសាមីខ្លួនចេញមុខបញ្ជាក់ថា លោកពុំមានបំណងដើម្បីចូលផលិតកម្មណាមួយនោះទេ។
លោក ស៊ីវ ចន្ទ បានបញ្ជាក់ថា មានគេសួរខ្ញុំថាហេតុអ្វី បងនិពន្ធបទចម្រៀងអោយតារានេះ តារានោះចុះហេតុអ្វីបងមិននិពន្ធអោយផលិតកម្មទៅ ? ខ្ញុំចង់ប្រាប់ថា ខ្ញុំមិនមែនជាអ្នកនិពន្ធទេ ខ្ញុំគ្រាន់តែអ្នកស្រលាញ់សិល្បៈម្នាក់ចូលចិត្តខាងហ្នឹង ហើយខ្ញុំអាចសរសេរអោយតារាណាក៏បាន អោយតែគាត់ពេញចិត្តនឹងអោយខ្ញុំសរសេរ។
កវីនិពន្ធវ័យក្មេងលោក ស៊ីវ ចន្ទ បានបន្តថា ខ្ញុំមិនដែលគិតថាចង់មានទ្រនំទេ ព្រោះសមត្ថភាពខ្ញុំនៅខ្សោយមានកម្រិត ដូច្នេះខ្ញុំធ្វើអ្វីដែលខ្ញុំអាចទៅរួច សង្ឃឹមថា បើថ្ងៃមុខខ្ញុំនឹងធ្វើបន្តិចបន្តួចទៀត តាមលទ្ធភាព ពេលវេលា ...។ខាងក្រោមនេះជាបទដែលខ្ញុំសរសេរកន្លងមកនឹងបទដែលមិនដាក់ឈ្មោះខ្លះៗទៀតព្រោះស្នាដៃខ្ញុំអន់ៗ ទើបគេមិនដាក់ឈ្មោះ។
លោក ស៊ីវ ចន្ទ បានបន្ថែមទៀតថា ពូផ្តាំថាបើចង់ក្លាយជាអ្នកនិពន្ធចម្រៀង ដឹកនាំរឿងកាត់ ត ក្មួយត្រូវគោរពវិន័យ និងអនុវត្តអោយបានបួនយ៉ាងគឺមុខក្រាស់ ដៃរហ័ស ឥតខ្មាស និងអាត្មានិយម ទើបក្មួយបានជោគជ័យ ដោយមិនបាច់ខំ ជួបគ្នាទូរទស្សន៍អប្សរា១១ ឆាប់ៗនេះ។
ជាមួយគ្នានៃការបញ្ចេញប្រយោគរបស់អ្នកនិពន្ធលោក ស៊ីវ ចន្ទ ខាងលើនេះដែរ ក៏មានការបញ្ចេញទស្សនៈថាបងពិតជាមានសមត្ថកភាពក្នុងការនិពន្ធបទចម្រៀងណាស់។ ខ្ញុំគាំទ្រចំពោះការបញ្ចេញសា្នដៃរបស់បងខ្លាំងណាស់៕
Source: Kampuchea Thmey Daily
0 Comments