លោក Oriol Mohedano ជនជាតិអេស្ប៉ាញ ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ខេមបូឌានថាយហ្គឺរ (Cambodian Tiger FC) សមាជិកក្នុងពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League 2018) បានធ្វើដំណើរត្រឡប់ទៅលេងស្រុកកំណើតមួយរយៈ ក្រោយបញ្ចប់យុទ្ធនាកាក្នុងរដូវកាលឆ្នាំ២០១៨នេះមុនរដូវកាលថ្មីមកដល់។
លោក Oriol Mohedano មានស្រុកកំណើតនៅឯទីក្រុង Barcelona ប្រទេស អេស្ប៉ាញ។ បច្ចុប្បន្នលោកមានវ័យ ៣១ ឆ្នាំ និងជាគ្រូដែលកាន់អាជ្ញាប័ណ្ណ UEFA A-License ជាមួយនឹងបទពិសោធន៍ជាច្រើននៅប្រទេសប្រទេសអេស្ប៉ាញ, ស្វីស និង ហ្វាំងឡង់ផងដែរ មុនមកកាន់ដំណែងនៅទ្វីបអាស៊ីជាលើកដំបូងជាមួយជាមួយក្លិបភ្នំពេញក្រោន កាលពីរដូវកាលឆ្នាំ២០១៦។
ក្រោយចេញដំណើរនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៤ ខែតុលា ឆ្នាំ ២០១៨ ថ្មីៗនេះតាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ លោក Oriol បានលើកឡើងថា៖«ជួបគ្នាឆាប់ៗណា ក្នុងពេលសម្រាកនេះខ្ញុំនឹកក្រុមទាំងមូល អ្នកគាំទ្រ និងប្រទេសកម្ពុជា។ ជួបគ្នាឆាប់ៗនៅពេលខាងមុខណា»។ បុរសជនជាតិអេស្ប៉ាញរូបនេះ បានធ្វើដំណើរមកដឹកនាំក្រុមខេមបូឌានថាយហ្គឺរ កាលពីខែមេសា ឆ្នាំ២០១៧ កន្លងទៅទៅជំនួសលោក Kenichi Yatsuhashi ជាជនជាតិជប៉ុន គ្រូបង្វឹកចាស់ដែលចាកចេញ។
ក្រុមខេមបូឌានថាយហ្គឺរ ដែលមានប្រធានក្លិបជនជាតិជប៉ុន បានបញ្ចប់រដូវកាលរបស់ខ្លួនក្នុងលីគកំពូលកម្ពុជា ត្រឹមចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមក្លិបទាំង១២នៅលីគកំពូលលកម្ពុជា រដូវកាលនេះ ក្រោយប្រកួតបាន២២លើក ឈ្នះ៧លើក ស្មើបាន៧លើក និងចាញ់៨លើក មាន២៨ពិន្ទុក្នុងដៃ។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមនេះបានធ្លាក់ចេញត្រឹមវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ក្រោយចាញ់ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា ២ទល់០។
លោក Oriol កំពុងកាន់អាជ្ញាប័ណ្ឌ UEFA A-License ពេលលោកធ្វើជាគ្រូបង្វឹកនៅក្លិបមួយនៅប្រទេសអេស្ប៉ាញ។ លោកធ្លាប់ដឹកនាំក្រុម Servette FC នៅ គ្រូជំនួយក្លិបFC Legirus Inter នៅប្រទេស ហ្វាំងឡង់ មុននឹងចូលរួមជាមួយក្លិបភ្នំពេញក្រោន នៅឆ្នាំ២០១៦។ ក្រោយចេញពីកម្ពុជា លោកបានទៅធ្វើជាជំនួយគ្រូបង្គោលក្លិប SJK នៅប្រទេសហ្វាំងឡង់ បន្តទៅចូលរួមក្លិបServette FC នៅប្រទេសស្វីស មុនត្រឡប់មកចូលរួមជាមួយក្រុមខេមបូឌានថាយហ្គឺរ នេះ៕
Source: Kampuchea Thmey Daily
0 Comments