Ad Code

អាវុធហត្ថ​រាជធានី បញ្ជូន​ចោរឆក់ និង​ចោរលួច​គាស់​ផ្ទះ ០៤​នាក់ ទៅ​តុលាការ​



ភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​១៤និង០០​នាទី ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរឆក់​វ័យក្មេង ០២​នាក់ និង​ចោរលួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ០២​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។ ពួកចោរ​ទាំង ០៤​នាក់​នេះ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​ក្នុង​ថ្ងៃ​តែមួយ។

ជាក់ស្តែង​កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤និង០០​នាទី មាន​ករណី​ឆក់ ០១​លើក បង្កឡើង​ដោយ​ជនសង្ស័យ ០២​នាក់​មាន ១/ ឈ្មោះ វឿន សុខា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ,២/ ឈ្មោះ ជឿន រស្មី ហៅ​ម៉ី ភេទ​ប្រុស អាយុ ១៦​ឆ្នាំ បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ០១​គ្រឿង​ម៉ាក Oppo A83 ពណ៌​ទឹកមាស ជា​របស់​ជនរងគ្រោះ​ឈ្មោះ សឿន ចិន្តា ភេទ​ស្រី អាយុ ២៩​ឆ្នាំ ដែល​កំពុងធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​១៥១ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដោយ​បាន​ដាក់​ទូរស័ព្ទ​របស់ខ្លួន​ក្នុង​ម៉ូតូ​ខាងឆ្វេង លុះ​ពេល​ជិះ​ដល់​ចំណុច​ក្បែរ​គល់ស្ពាន ឡុង ឈិន ស្រាប់​តែ​មាន​យុវជន ០២​នាក់ ជា​ជនសង្ស័យ បាន​ជិះ​ម៉ូតូ ០១​គ្រឿង​ម៉ាក ស្មាស​វី ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1CJ-2273 ជិះ​តាម​ទៅ​ក្បែរ​ម៉ូតូ​ជនរងគ្រោះ ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ជនរងគ្រោះ​បានសម្រេច តែ​ពេលនោះ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោ លឺ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ដែល​កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន បាន​ប្រដេញ​ស្ទាក់​រហូតដល់​ចំណុច​គល់​ស្ពាន ឡុង ឈិន ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទើប​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង ០២​នាក់​នេះ តែម្តង​។

​តាម​ការសាកសួរ ក្រោម​វិធាន​ការ​ជំនាញ របស់​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង ០២​នាក់ បាន​សារភាព​ឲ្យ​ដឹង​ថា ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ម៉ាក Oppo A83 ពណ៌​ទឹកមាស របស់​ជនរងគ្រោះ​ឈ្មោះ សឿន ចិន្តា ភេទ​ស្រី ពិតប្រាកដ​មែន​។ រូបគេ​ទាំង ០២​នាក់ បាន​បន្ត​ទៀតថា ខ្លួន​ឈ្មោះ វឿន សុខា និង​ឈ្មោះ ជឿន រស្មី ហៅ​ម៉ី បាន​ជិះ​ម៉ូតូ ០១​គ្រឿង​ម៉ាក ស្មាស​វី ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1CJ-2273 តាម​បណ្តោយ​ផ្លូវ​១៥១ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ស្វែងរក​ឆក់​របស់​មានតម្លៃ​ពី​អ្នកដំណើរ​លើ​ដងផ្លូវ លុះ​ពេល​ជិះ​ដល់​ចំណុច ផ្លូវបត់​លើផ្លូវ​បេតុង ឡុង ឈិន ពួក​ខ្លួន​ក៏​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក Click ដោយមាន​ដាក់​ទូរស័ព្ទដៃ​ក្នុង​ថត​ម៉ូតូ​ខាងឆ្វេង ភ្លាម​នោះ​ពួក​ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​ក្បែរ​ម៉ូតូ​របស់​ជនរងគ្រោះ ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​តែម្តង ភ្លាម​នោះ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោ លឺ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ដែល​កំពុង​ល្បាត​ឃើញ​សកម្មភាព​របស់​ពួក​ខ្លួន បាន​ប្រដេញ​ស្ទាក់​ឃាត់​ពួក​ខ្លួន​បានតែ​ម្តង នៅ​ចំណុច​គល់​ស្ពាន​ឡុង ឈិន ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

រីឯ​ករណី​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ កើតឡើង កាលពី​វេលា​ម៉ោង​១៥និង០០​នាទី ក្នុង​ថ្ងៃ​តែមួយ​ដូច​ករណី​ឆក់​ខាងលើ​ដែរ នៅ​ចំណុច​ផ្ទះ​លេខ​១៣៥C ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ ០២​នាក់​មាន ១/ ឈ្មោះ យង់ ចិ​ត្រា ភេទប្រុស អាយុ ២៩​ឆ្នាំ ,២/ ឈ្មោះ យឺន រ៉ា​ដូ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ដែល​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ម្នាក់​មានឈ្មោះ ជៃ ពិសិដ្ឋ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មុខរបរ​ជា​បុគ្គលិក ធនាគារ ប្រៃសណីយ៍ និង​បាន​លួច​យក​ទ្រព្យសម្បត្តិ​មួយចំនួន​មាន កាបូប​តូច​ ០៤ ,​ប្រាក់​ដុល្លា ៤១៨​ដុល្លា​អាមេរិក និង​ប្រាក់​រៀល ៥៦,៤៤០០​រៀល ,​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ០១ ,​ប័ណ្ណបើកបរ ០១,​កាត​ATM​ធនាគារ​អេស៊ីលីដា ០១​។



ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​រួច ពួកគេ​ទាំង ០២​នាក់ បាន​ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក Let ពណ៌​សលាយ​ក្រហម ស្លាក​លេខ ភ្នំពេញ 1GR-6750 បំរុង​រត់គេច​ខ្លួន តែ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ឃើញ បាន​ស្រែក​ឆោឡោ​លឺ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​កំពុង​ល្បាត​តាម​ភូមិសាស្ត្រ​របស់​ខ្លួន​ឃើញ បាន​ប្រដេញ​តាម​ភ្លាមៗ រហូតដល់​ជនសង្ស័យ​ទាំង ០២​នាក់​នេះ មិនអាច​គេច​ទៅណា​រួច ក៏​ធ្វើការ​ឃាត់ខ្លួន​បានតែ​ម្តង​។ ចំណែកឯ​សម្ភារៈ​ដែល​ពួកគេ​លួច​បាន ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​ទាំងអស់​។

តាម​ការសាកសួរ​របស់​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង ០២​នាក់ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ថា នៅ​ថ្ងៃ​កើតហេតុ រូបគេ​ទាំង ០២​នាក់ ខាងលើ បាន​ជិះ​ម៉ូតូ ០១​គ្រឿង ម៉ាក Let ពណ៌​សលាយ​ក្រហម ស្លាក​លេខ ភ្នំពេញ 1GR-6750 ដើររក​មើល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​គ្មាន​មនុស្ស​នៅ ដើម្បី​លួច​គាស់​យក​ទ្រព្យសម្បត្តិ​មានតម្លៃ លុះ​ពេល​ជិះ​ដល់​ចំណុច​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក៏​ឃើញ​ផ្ទះ​របស់​ជនរងគ្រោះ​ខាងលើ ចាក់សោ​គ្មាន​អ្នក​នៅ ដោយ​ឃើញ​ឱកាស​ល្អ ពួកគេ​ទាំង ០២​នាក់ បាន​ធ្វើ​សកម្មភាព​លួច​ឆ្កឹះ​សោ​ទ្វារផ្ទះ​នោះ ហើយ​បាន​ចូល​លួច​យក​ទ្រព្យសម្បត្តិ​មួយចំនួន​ដូច​ការរៀបរាប់​ខាងលើ​។ ក្រោយ​ពេលធ្វើ​សកម្មភាព​លួច​រួច ពួកគេ​ទាំង ០២​នាក់ បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន តែ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ ឃើញ​ស្រែក​ឆោឡោ លឺ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​បាន​ប្រដេញ​ពួកគេ រហូតដល់​មុខ​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង ផ្លូវ​សហព័ន្ធ​រុស្សី ហើយ​បាន​ឃាត់​ពួកគេ​ទាំង ០២​នាក់ តែម្តង​។ ឈ្មោះ យង់ ចិ​ត្រា បាន​បញ្ជាក់​បន្ថែម​ថា កន្លងមក​រូប​ខ្លួន​ធ្លាប់ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះមួយ​កន្លែង នៅ​ចំណុច​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើនលើក​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu