រតនគិរី ៖ ក្មេងប្រុសម្នាក់ បានដើរទៅដាក់អន្ទាក់សត្វនៅក្នុងព្រៃ ខណ:នោះក៏បានជាប់សត្វជ្រូកព្រៃមួយក្បាល ដើរទៅក្បែរបម្រុងនឹងចាប់ចង់ ប៉ុន្តែជ្រូកព្រៃបានហក់បុកចំពោះបណ្តាលឲ្យចេញពោះវៀនមកខាងក្រៅ រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២០ខែតុលា ឆ្នាំ២០១៨ នៅចំណុចណងមួង ស្ថិតនៅភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ។
នគរបាលស្រុកវើនសៃបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ សូន ទូន ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិឡាវមានទីលំនៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្ន ក្មេងរងគ្រោះ ត្រូវបានសាច់ញាតិដឹកបញ្ជូនតាមរថយន្តទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ប៉ុន្តែមិនដឹងថា អាចឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណានោះនៅឡើយទេ៕
Source: Kampuchea Thmey Daily
0 Comments